មនុស្ស​ ៣១ នាក់ និង​ ១៧០​ នាក់ផ្សេង​ទៀត​​បាន​បាត់​ខ្លួន​ ក្នុង​ឧប្ប​ត្តិ​ហេតុ​ នាវា​បុក​គ្នា​នៅ​ហ្វីលីពីន

, , Leave a comment

ប្រទេស​ហ្វី​លីពីន ៖ យ៉ាង​ហោច​ណាស់​មនុស្ស ៣១នាក់​បាន​ស្លាប់ និង ១៧០នាក់​ទៀត​បាត់​ខ្លួន ក្នុង​ឧប្បត្តិហេតុ​​នាវា MV Thomas Aquinas បុក​នឹង​កប៉ាល់​ដឹក​ទំនិញ​មួយ ក្នុង​ប្រទេស​ហ្វីលីពីន កាល​ពី​យប់​ថ្ងៃ​សុក្រ។ នេះ​បើ​​យោង​តាម​​ការ​ចុះផ្សាយ​របស់​ភ្នាក់​ងារ​ព័ត៌មាន​ BBC ។ ​ ប្រភព​ដដែល​​បាន​បន្ត​ថា ​នាវា MV Thomas Aquinas ផ្ទុក​អ្នក​ដំណើរ ៧១៥ នាក់ និង​ ​នា​វិក​ចំនួន ១១៦នាក់។ ក្នុង​ហេតុការណ៍​នេះ យ៉ាង​ហោច​ណាស់ មនុស្ស​ ៣១នាក់​បាន​ស្លាប់ ១៧០នាក់ និង​ប្រមាណ ៦០០នាក់​ត្រូវ​បាន គេ​ជួយ​សង្គ្រោះ​ឱ្យ​រួចផុត​ពី​សេក្ដី​ស្លាប់។

 

លោក   Jerwin Agudong  អ្នក​មាន​ជីវិត​និយាយ​ថា គាត់ និង​អ្នក​ដំណើរ​ខ្លះ បាន​លោត​ទៅ​លើ​ Board នាវា។ ” វា​ហាក់​ដូច​ជា​គ្មាន​នរណា អាច​ចេញ​មក​ក្រៅ​បាន​សោះ ហើយ​អ្វី​ដែល​គួរ​ឱ្យ​អាណិត​នោះ​គឺ​ក្មេងៗ។ ក្មេងៗ​ជាច្រើន​បាន​ស្លាប់ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ”។  គេ​ជឿជាក់​ថា មាន​ក្មេងៗ​ប្រមាណ ៥៨ នាក់​នៅ​លើ Board នាវា តែ​មិន​ដឹង​ថា ស្លាប់​ប៉ុន្មាន​នាក់​ទេ។ ​

 

យ៉ាងណាមិញ​​កប៉ាល់​ដឹក​ទំនិញ Sulpicio Express 7  មាន​យានិក ៣៦នាក់ ប៉ុន្តែ​សំណាង​ល្អ កប៉ាល់​នេះ​មិន​បាន​លិច​ទេ។ ហេតុ​ការណ៍​អាក្រក់​នេះ បាន​កើតឡើង​ក្បែរ​ទីក្រុង Cebu ចម្ងាយ ២គីឡូម៉ែត្រ​ពី​ច្រាំង​សមុទ្រ​នៃ​ប្រទេស​ហ្វីលីពីន។ អ្នក​រាយការណ៍​ក្នុង​តំបន់​ បាន​ឱ្យ​​ដឹង​ថា មាន​សាកសព​ជា​ច្រើន ត្រូវ​គេ​រក​ឃើញ​ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ចំនួន​អ្នក​ស្លាប់​ចេះ​តែ​កើន​ឡើង ជា​បន្តបន្ទាប់។

ហ្វីលីពីន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​ឧស្សាហ៍​​ជួប​គ្រោះ​ថ្នាក់​លិច និង​បុក​នាវា​បំផុត។ ក្នុង​ឆ្នាំ ១៩៨៧ មនុស្ស​ជាង ៤០០០ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នាវា Dona Paz បុក​នឹង​នាវា​ដឹក​ប្រេង៕

11 (2) 11 (3) 11 (4) 11 (5) 11 11 (1)

 

Leave a Reply

(*) Required, Your email will not be published