សមត្ថកិច្ច​ចាប់​ឃុំ​​ខ្លួន​​ បុរស​ម្នាក់​ ដែល​អះអាង​ថា ជា​លោក​ផ្កាយ​ ១ និង​បក្ខ​ពួក​​ ​ដែល​ប្រើ​អំពើ​ហិង្សា​​​ក្នុង​ហាង​ស៊ី​ផឹក​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖​ បុរស​ម្នាក់​ជាម​ន្ដ្រី​នគរ​ បាល​ជាតិ​ជាន់ខ្ពស់​អះអាង​ថា​ខ្លួន​ពាក់​ ផ្កាយ​១​និង​គូកន​៧​នាក់​ផ្សេង​ទៀត​បាន​ ចូល​ផឹកស៊ី​នៅ​ហាង​កង្កែប​តូច​ ហើយ​ បាន​បង្កជម្លោះ​ខឹង​នារី​បម្រើ​មិន​មក​ចាក់​ស្រា​បៀរ​ឱ្យ​ផឹក​ឈាន​រហូត​ដល់​ ក្របួច​ក​អាវ​មេការ​ហាង​និង​វាយ​ត្រូវ​ប្រអប់មាត់​បង្ក​របួស​ស្នាម​បន្ដិចបន្ដួច​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ វេលា​ម៉ោង​៨​យប់​ ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​ ២០១៣​ នៅ​ហាង​កង្កែប​តូច​ ផ្លូវ​២១៧​ សង្កាត់​-​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។​

 

​ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​ កញ្ញា​សូ​នី​ អាយុ​២៣​ឆ្នាំ​ ជា​អ្នកបម្រើ​បាន​ ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ភ្ញៀវ​ ដែល​បង្កហេតុ​នោះ​មាន​គ្នា​៨​នាក់​បាន​ ចូល​ទៅ​អង្គុយ​ហូប​នៅ​ខ្ចូ​ស​លេខ​៩​ ពួក​គាត់​ ផឹកស្រា​បៀរ​អង្គរ​ថូ​តែ​នៅ​ពេល​នោះ​គ្មាន​ ស្រីៗ​ណា​ហ៊ាន​ទៅ​បំរើ​តុ​ពួក​គាត់​ទេ​ព្រោះ​ លោក​ផ្កាយ​១​ម្នាក់​នេះ​គាត់​ជេរ​ប្រមាថ​ ពេក​ធ្វើ​ឱ្យ​គេ​ខ្លាចរអា​ស្ទើរ​គ្រប់​គ្នា​ ។​

​ប្រភព​ពី​សាក្សី​ម្នាក់​ទៀត​គឺ​កញ្ញា​ ស្រី​មុំ​ ក៏​បាន​អះអាង​ដូច​គ្នា​ដែរ​ថា​ បន្ទាប់​ មក​បង​ដា​លី​ន​(​មេការ​)​ក៏​ដើរ​សំដៅ​ទៅ​ តុ​បង្កហេតុ​ដោយ​បង​ដា​លី​ន​បាន​កាន់​ កែវ​ស្រា​បៀរ​ទៅ​ជល់​ស្វាគមន៍​នឹង​លោក​ ផ្កាយ​១​ ។​ ពេល​នោះ​លោក​ផ្កាយ​១​ ងើប​ ឡើង​ក្របួច​ក​អាវ​បង​ដា​លី​ន​បណ្ដាល​ឱ្យ​ ធ្លាក់​កែវ​បែក​ហើយ​វាយ​បង​ដា​លី​ន​ តែ​ម្ដង​ ។​ ​ដោយឡែក​នារី​រង​គ្រោះ​ឈ្មោះ​ដា​លី​ន​ ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា​ ភ្ញៀវ​នេះ​ឧស្សាហ៍​ មក​ផឹកស៊ី​នៅ​ហាង​នេះ​ជា​រឿយៗ​ដែរ​  ហើយ​នៅ​ថ្ងៃ​កើតហេតុ​ពួក​គាត់​មក​មាន​ គ្នា​៧-៨​នាក់​ចូល​ខ្ចូ​ស​លេខ​៩​ ។​ ពេល​នោះ​ ស្រាប់តែ​ពួក​គាត់​ជេរ​ស្រីៗ​ បម្រើ​ដោយ​ ពាក្យ​អសុរោះ​ហើយ​ស្រីៗ​នោះ​រត់​អស់​ អត់​ហ៊ាន​ទៅ​តុ​នោះ​ទៀត​ទេ​ ។​

 

​ដា​លី​នប​ន្ដ​ថា​ នាង​ក៏​ដើរ​សំដៅ​ទៅ​ តុ​នោះ​ដោយ​កាន់​កែវ​ស្រា​បៀរ​ទៅ​ ស្វាគមន៍​ ហើយ​ជន​បង្កហេតុ​នោះ​គាត់​ និយាយ​ថា​ម៉េច​ក៏​មិន​ឱ្យ​ស្រីៗ​ទាំងអស់​ នោះ​មក​ចាក់​ស្រា​បៀរ​ឱ្យ​តុ​គាត់​ផង​ គាត់​អត់​លុយ​ឱ្យ​ឬ​?​ យើង​ជា​ឯកឧត្ដម​ ដឹង​ទេ​?​ ពេល​និយាយ​ចប់​គាត់​(​ជន​បង្ក​)​ ក៏​ចាប់​ក្របួច​ក​អាវ​នាង​ហើយគ្នា​គាត់​ ម្នាក់​ទៀត​ចាប់ដៃ​នាង​ទាញ​ទៅ​ក្រោយ​ បណ្ដាល​ឱ្យ​ធា្ល​ក់​បែក​កែវ​និង​គ្រវាសដៃ​ ត្រូវមាត់​នាង​បណ្ដាល​ឱ្យ​បាក់​ធ្មេញ​អស់​ ១​នៅ​ពេល​ក្រោយមក​នាង​ក៏​ទៅ​ប្ដឹង​ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​ឱ្យ​ជួយ​ធ្វើ​អន្ដ​ រាគ​មន៍​ ។​

 

​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​គេ​ឃើញ​ មាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ ខណ្ឌ​និង​នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដល់​ កន្លែង​កើតហេតុ​នាំ​ខ្លួន​លោក​ផ្កាយ​១​ ទំនើង​នោះ​មក​ស្នាក់​ការ​ប៉ុស្ដិ៍​រដ្ឋបាល​ ដង្កោ​ដើម្បី​សាកសួរ​។​ សមត្ថកិច្ច​នគរ​ បាល​បានឱ្យ​ដឹង​ដែរ​ថា​ ជន​បង្កហេតុ​មាន​ ឈ្មោះ​ម៉​ម​ សុក​ធី​ អាយុ​៤៦​ឆ្នាំ​ មាន​ មុខងារ​ជាទី​ប្រឹក្សា​ ឋានៈ​ឧត្ដមសេនីយ៍ត្រី​ និង​មាន​ទីលំនៅ​ភូមិ​ម៉ឺន​ត្រា​ សង្កាត់​ ស្ពានថ្ម​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ ។​ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ​ម៉ុង​ ដា​លី​ន​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ ជា​មេការ​នៅ​ហាង​ កង្កែប​តូច​ទីលំនៅ​ផ្ទះ​ជួល​ក្នុងភូមិ​ដំណាក់​ ធំ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

 

​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បន្ដ​ថា​ នេះ​ គ្រាន់តែ​ជា​ហិង្សា​ដោយ​ចេតនា​បន្ដិច​ បន្ដួច​ទេ​ តែ​ដោយ​លោក​ផ្កាយ​១​គាត់​ ស្រវឹង​ខ្លាំង​ពេក​បាត់​ភាព​ម្ចាស់​ការ​និយាយ​ លែង​ដឹង​ខុស​ត្រូវ​ និង​គូកន​របស់​គាត់​ក៏​ ដូច​គ្នា​។​ ពេល​នោះ​លោក​អធិការ​នគរ​ បាល​ខណ្ឌ​ក៏​ឆ្លង​យោបល់​ទៅ​ព្រះរាជអាជ្ញា​ រង​សាលាដំបូង​ក៏​បញ្ជា​ឱ្យ​ខាង​ព្រហ្មទណ្ឌ​ ខណ្ឌ​នាំ​ខ្លួន​លោក​ផ្កាយ​១​នោះ​ទៅ​សម្រាក​ ក្នុង​ទ្រុង​មួយ​យប់​សិន​ទុកជា​ការ​ព្រមាន​។​

​អធិការ​នគរបាល​ខណ្ឌដង្កោ​លោក​ យឹ​ម​ សា​រ៉ា​ន់​ ក៏​បានឱ្យ​ដឹង​ដែរ​ថា​ ករណី​ នេះ​មិនជា​រឿង​ធំ​ដំ​អ្វី​ទេ​គ្រាន់តែ​ជា​រឿង​ ហិង្សា​ដោយ​ចេតនា​បន្ដិចបន្ដួច​ ហើយ​ ក្រោយ​ពី​បាន​ឆ្លង​យោបល់​ព្រះរាជអាជ្ញា​ រង​ក៏​បានឱ្យ​ធ្វើ​កិច្ចសន្យា​ និង​ណែនាំ​តែ​ ប៉ុណ្ណោះ​ ។​ ​ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌ​ក៏​ បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ករណី​នេះ​ លោក​ផ្កាយ​១​ទំនើង​ក៏​បាន​សងជំងឺចិត្ដ​ដល់​ នារី​រង​គ្រោះ​ចំនួន​១០០​ដុល្លា​ផង​ដែរ​ ។​ នារីៗ​ដែល​ធ្វើការ​នៅ​ទីនោះ​និយាយ​ គ្រប់ៗ​មាត់​ថា​ ថ្វីបើ​គាត់​នោះ​ពាក់​ផ្កាយ​ ១​ ប៉ុន្ដែ​គាត់​មិន​មាន​សេចក្ដី​ថ្លៃថ្នូរ​បន្ដិច​ បន្ដួច​សោះ​ ចាញ់​អ្នក​រត់​ម៉ូតូឌុប​រៃ​លុយ​ គ្នា​មក​ផឹក​អត់​ដែល​ឮ​មាត់​មួយ​ម៉ាត់​សោះ​ ៕

p1110144 p1110145

 

Leave a Reply

(*) Required, Your email will not be published