រថ​យន្ត​កុង​តឺ​ន័រ​បុក​​អ្នក​ជិះ​ម៉ូតូ​ ស្លាប់​ម្នាក់​ របួស​ធ្ងន់​ ២ ​នាក់

, , Leave a comment

រាជធានីភ្នំពេញ ៖ ​យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​បា​​​ន​ដេក​ស្លាប់​​​យ៉ាងអាណោ​ច​អាធ័ម និង​ ពី​រ​នាក់​ទៀតរ​ងរបួសធ្ងន់​ក្នុង​ហេតុកា​រណ៍គ្រោះថ្នាក់​ចរា​ច​រ​ណ៍​ ​រវាង​រ​ថយន្ត​កុងតឺន័រ​បើកប៉ះគ្នាជា​មួ​យ ម៉ូតូ​មួយ​គ្រឿងជិះគ្នា​ ៣ នាក់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១៧ សីហា ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

 

ប្រភព​កន្លែង​​កើត​ហេតុ​​​បាន​ឲ្យ​ដឹក​ថា អ្នក​ដែល​ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ ម៉ៃ សារិត ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកឯអ្នករបួសម្នាក់ឈ្មោះអម ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទេច ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង និងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

 

តាមប្រភពដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុនពេលកើតហេតុយុវជន៣នាក់បានជិះម៉ូតូ១គ្រឿងធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BM-២៧៤៥ធ្វើដំណើរត្រឡប់មកពីផឹកស៊ីឆ្ពោះទៅ លំនៅឋានតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើក៏បានរេចង្កូតប៉ះគ្នាជាមួយរថយន្តកុងតឺន័រ ម៉ាកហ៊ីណូ ប្រភេទកុងតឺន័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបាត់ដំបង៣A-១២៣៦ បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកខ្លួនស្លាប់ម្នាក់ របួសធ្ងន់២នាក់។

 

ក្រោយកើតហេតុអ្នកបើកបររថយន្តកុងតឺន័រត់គេច ខ្លួនបាត់ស្រមោល ចំណែករថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានសហការជាមួយនគរបាលចរាចរ ជើងគោករាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកនៅការិយាល័យ ជំនាញដើម្បីចាត់ការតាមច្បាប់ ៕

3-1507 2-2089 1-4550

 

Leave a Reply

(*) Required, Your email will not be published