បុរស​ម្នាក់​ត្រូវ​ឪម៉ាល់​ទិច​ស្លាប់​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

, , Leave a comment

ខេត្តកំពង់ឆ្នាំង​ ៖ បុរស​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែ​សី​ហា នេះ នៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បាន​ដឹក​មក​សង្គ្រោះបាន​រយៈពេល​មួយ​យប់ ដោយសារ​សត្វ​ឧ​ម៉ា​ល់​ទិច ជាច្រើន​មេ កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី ១៦​ខែសីហា ខណៈដែល​បុរស​រូបនោះ​ទៅ​បោច​ចំបើង ពី​ជន្លុង​ចំបើង​ក្រោយ​ផ្ទះ ក្នុងភូមិ ច្រមុះជ្រូក ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ។​


​តាម​ការរៀប​រាប់រប​ស់​ស្រី្ត​ជា​ប្រព​ន្ឋ​ឲ្យ​ដឹងថា ប្តី​គាត់​រងគ្រោះ​ដោយសារ សត្វ​ឧ​ម៉ា​ល ទិច​បណ្តាល​ឲ្យ​ស្លាប់​នេះ​មានឈ្មោះ តូច មឿ​ន អាយុ ៣៣​ឆ្នាំ ។ ស្ត្រី​ជា​ភរិយា​បាន​បន្តថា នៅ​ថៃ្ង​កើតហេតុ​ប្តី​​គាត់​បាន​ត្រឡប់​ពី ភ្ជួរស្រែ​វិញ ក៏បាន​យក​គោ​ទៅ​ចង​ក្នុង​ក្រោល ហើយ​បាន​ដើរទៅ​ក្រោយ​ផ្ទះ ដើម្បី​​បោច​ចំបើង​ពី​ជន្លុង យកទៅ​ឲ្យ​គោ​ស៊ី ។ នៅពេល​កំពុង​បោច​ចំបើង​នោះ មិនបាន​ដឹងថា ក្នុង​
​ជន្លុ​ង​ចំបើង​មាន សត្វ​ឧ​ម៉ា​ល់ម​កនៅ​ធ្វើ​សំបុក​ពី​កាលណា​នោះទេ ស្រាប់តែ​ពេលនោះ​សត្វ​ឧ​ម៉ា​ល់​បាន បាន​ផ្អើល​ចេញមក​ទិច​ប្តី​គាត់​ជាច្រើន​មេ បណ្តាល​ឲ្យ​រត់​មិន​រួច​ត្រូវ​សត្វ​ឧ​ម៉ា​ល់​ទិច​រហូតដល់​សន្លប់​នៅ​​ក្បែ​ជន្លុង​ចំបើង​នោះ ដោយ​ពុំមាន​នរណា​ដឹង​ឡើយ សូម្បីតែ​រូបគាត់​ក៏​មិន​បានដឹង​ដែរ ។​

 

ប៉ុន្តែ​ពេល​បាត់​ប្តី​យូ​ពេក​គាត់​ក៏​ដើរ​ទៅរក ស្រាប់តែ​ឃើញ​ប្តី ត្រូវ​សត្វ​ឧ​ម៉ា​ល់​ទិច​សន្លប់​បាត់ទៅហើយ ។ ភ្លាមនោះ​គាត់​ក៏បាន​ហៅ​អ្នកជិតខាង ឲ្យ​មកជួយ​យកប្តី​គាត់​ដឹក​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ។​ ដោ​យសារតែ ឧ​ម៉ា​ល់​ទិច​ច្រើន​មេ ធ្វើ​ឲ្យ​គ្រូពេទ្យ​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត ប្តី​គាត់​បាន ហើយក៏​ស្លាប់​រយៈពេល​ប្រមាណ​១៣​ម៉ោង​ក្រោយ​កើតហេតុ ។​


​សព​បុរសរងគ្រោះ​ត្រូវបាន រថយន្ត​របស់​មន្ទី​ពេទ្យ​ខេត្ត ជួយ​ដឹក​យកមក​លំនៅដ្ឋាន​ដើម្បី​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

img_1309 img_1299

 

Leave a Reply

(*) Required, Your email will not be published