រថយន្ត​ធុន​ធំ​បុក​រះ​អ្នកដំណើរ​តាមផ្លូវ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ និង​៣​នាក់​ទៀត​របួសធ្ងន់ នៅ​ស្រុក​កំពង់សៀម​

, , Leave a comment

ខេត្តកំពង់ចាម ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង ៣០​នាទី យប់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រង់ចំណុច​ភូមិ​ត្រពាំងថ្ម   ឃុំ​ក្រឡា ស្រុក​កំពង់សៀម ដែល​បង្កឡើង​ដោយ​រថយន្ត​សណ្តោង​ធុន​ធំ​មួយគ្រឿង បាន​បើក​បុក​រះ​ម៉ូតូ​មួយគ្រឿង និង​រថយន្ត​កូរ៉េ​​ដឹក​ត្រី​មួយគ្រឿង​ទៀត  បណ្តាល​ឲ្យ​មនុស្ស ៣​នាក់​បាន​ស្លាប់បាត់​បង់ជីវិត និង​៣​នាក់​ទៀត រងរបួស​ធ្ងន់​។

 

បើតាម​សេចក្តីរាយការណ៍​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បង្កជា​ប្រភេទ​រថ​យន្ត​​ធុន​ធំ​​សណ្តោង បាន​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក្នុង​សភាព​ស្រវឹង​ជោកជាំ​។ ខណៈពេល​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​កូរ៉េ​ដឹក​ត្រី ១​គ្រឿង យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​រថយន្ត​ដឹក​ត្រី បាន​ធ្លាក់ចូល​ទឹក​ស្រែ ក្រឡាប់​ផ្ងារជើង ធ្វើ​ឲ្យ​អ្នកជិះ​នៅក្នុង​កាប៊ីន​ចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់​ឈ្លក់ទឹក​ស្ទើរ​ស្លាប់ ប៉ុន្តែ​សំណាងល្អ​ត្រូវបាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំគ្នា​ជួយចុះទៅ​ស្រង់​បាន​ទាន់ពេលវេលា​។​

 

បន្ទាប់ពី​បុក​រថយន្ត​កូរ៉េ​រួចហើយ រថយន្ត​បង្ក​នៅ​មិនទាន់​អស់​ល្បឿន​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ទៀត ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ហើយ​រថយន្ត​ក៏បាន​បន្តទៅ​បុក​ដើម​អាកាស្យា​បាក់​អស់​ជាច្រើន​ដើម រួច​បាន​ក្រឡាប់​ធ្លាក់​ចូលទៅក្នុង​ទឹក​ស្រែ  បណ្តាល​ឲ្យ​អ្នកបើកបរ និង​ព្រូ​ម្នាក់​ជាប់​នឹង​ក្នុង​រថ​យន្ត​លង់​ទឹក​ស្លាប់​យ៉ាង​អាណោច​អា​ធ័ម។

 

​បន្ទាប់ពី​កើតហេតុ កម្លាំង​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ចុះទៅ​អន្តរា​គន៍ ដោយបាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹកយក​អ្នករបួស​ទៅធ្វើ​ការ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យ និង​បាន​យក​​រថយន្តស្ទូច ២​គ្រឿង មក​ស្ទូច​លើកយក​សាកសព​បុរស​ទាំង​២​នាក់ ចេញពី​ក្នុង​កាប៊ីន​រថយន្ត​សណ្តោង​នោះ​។ ចំពោះ​វត្ថុតាង​ទាំង​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​យក​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

gg (1) gg (3) gg (2)

 

Leave a Reply

(*) Required, Your email will not be published