បុរស​​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ក្រោយពី​បាត់​ខ្លួន យប់ ៣ ថ្ងៃ ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​ក្នុង​បន្ទប់​ជួល ដែលមាន​លក្ខណៈ​ហើម​ស្អុយ កាលពី​ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅ​បន្ទប់​ជួល​មួយកន្លែង ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

​តាម​ប្រភពពី​សាច់ញាតិ​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ​ផាត ភៀន អាយុ​២៤​ឆ្នាំ ជាជាង​រៀន​ជួលជុល​ម៉ូតូ មាន​ស្រុកកំណើត​នៅ​ភូមិ​តំរាយ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ។ កន្លងមក​ខ្លួន​និង​ជនរងគ្រោះ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​រហូត ដើម្បី​សួរសុខទុក្ខ​គ្នា។​

 

​ប្រភពដដែល​​បាន​បន្តទៀតថា ជនរងគ្រោះ​បាន​ប្រាប់ថា មិនសូវ​ស្រួលខ្លួន​ទេ ហើយ​រយៈពេល​២-៣​ថ្ងៃនេះ ក៏​មិនដែល​ឃើញ​ជនរងគ្រោះ​ទូរស័ព្ទ​មក​ដែរ ខ្លួន​ក៏​មក​មើល ។ ពេលមកដល់​ផ្ទះជួល​ខាងលើ ឃើញ​ទ្វារ​បន្ទប់​ចាក់សោ​ពី​ក្នុង មានការ​សង្ស័យ​នាំ​គាស់​ចូល ហើយក៏​ប្រទះឃើញ​សព​ហើម​ស្អុយ​បាត់ទៅហើយ ។ បន្ទាប់​ពី​​សមត្ថកិច្ច​​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​សារ​ខ្យល់​គ ។ បច្ចុប្បន្ន​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​​ បាន​យក​​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

2-2079

 

Leave a Reply

(*) Required, Your email will not be published