ជួល​រថយន្ដ​ឡិច​ស៊ី​ស​ឱ្យ​ក្រុមហ៊ុន​លី​ជី​ន​នៅ​រាជធានី​ភ្នំពេញ​ត្រូវ​បុគ្គលិក​លួច​យក​ទៅ​បាត់​ពេល​ម្ចាស់​តាម​រក​ឃើញ​នៅ​ក្រុង​តា​ខ្មៅ

, , Leave a comment

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ បាន​លួច​រថយន្ត លុ​ច្យ​ស៊ី​ស មួយគ្រឿង ជិះ​ដើរ​បញ្ចាំ នៅ​ម្តុំ​កាស៊ីណូ បូកគោ ប៉ុន្តែ​ដោយ គ្មាន​អត្តសញ្ញាណ ប័ណ្ណ​គេ​មិន​ទទួល ដាក់បញ្ចាំ​នោះ​ក៏​ជិះ​មកវិញ ដល់​ក្រុង​តាខ្មៅ ជួប​ម្ចាស់​គេ ស្រែកថា​ចោរៗ នគរបាល​ដើរល្បាត ទៅដល់​ឃាត់ខ្លួន​បាន​ភ្លាមៗ និង​ដកហូត​វត្ថុតាង បាន​ជាក់ស្តែង​តែម្តង​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ១៦​និង​៤០​នាទី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ ២០១៣ ស្ថិតនៅ ក្បែរ​របង​មន្ទីរ​ពន្ធដា ខេត្តកណ្តាល ក្រុង​តាខ្មៅ​។​

 

​នគរបាល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​បាន​នោះ មានឈ្មោះ ទ្រី តិច ហៅ​ទូច តិច ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានមុខរ​បរជា​អ្នកបើកបរ រថយន្ត​ឲ្យ ក្រុមហ៊ុន លី​ជីន រស់នៅក្នុង​ភូមិ​ព្រែ​កតា​សៅ ឃុំ​ស្វាយ ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។ រីឯ​ជនរងគ្រោះ​មានឈ្មោះ គាំ ច័ន្ទ​មុនី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ រស់នៅ​ក្នុងភូមិ​២១ សង្កាត់​អូរ​ឬ​ស្សី ខណ្ឌ​៧​មករា រថយន្ត​ដែល​ជនសង្ស័យ​លួច​ទៅហើយ​រកឃើញ​វិញ​នោះ​ម៉ាក លុ​ច្យ​ស៊ី​ស RX-300​ពណ៌​ស្ក គ្មាន​ស្លាក​លេខ​។​

 

​នគរបាល​បាន​បន្តថា កាលពី​ថ្ងៃទី​១២​ខែសីហា ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​ចូល ទៅយក​រថយន្ត​នៅក្នុង​ក្រុមហ៊ុន រួចហើយ បើក​ទៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ដេក​១​យប់​ព្រមទាំង​ដោះ​ស្លាក​លេខ​ចោល ។ លុះដល់ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ ជនសង្ស័យ បាន​បើករថយន្ត ទៅ​បញ្ចាំ​នៅ​កាស៊ីណូ​បូកគោ ប៉ុន្តែ​ដោយ​ជន សង្ស័យ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ទើប​ខាង​កាស៊ីណូ​គេ​មិន​ទទួល ហើយ​ជនសង្ស័យ ក៏បាន​បើករថយន្ត​នេះ ត្រឡប់មកផ្ទះ​វិញ រហូតដល់​ថ្ងៃទី​១៥ វេលា​ម៉ោង​១៦​និង ៤០​នាទី​ជនរងគ្រោះ បាន​ប្រទះឃើញ រថយន្ត​នៅ ខាងលិច​របង​មន្ទីរ​ពន្ធដា ខេត្តកណ្តាល ក្រុង​តាខ្មៅ ក៏បាន​ស្រែក​ចោរៗ​ហើយ​ស្របពេលនោះ នគរបាល​មូលដ្ឋាន ក្រុង​តាខ្មៅ ដើរល្បាត ទៅដល់ ក៏បាន​ជួយ​ឃាត់ខ្លួន និង​នាំយកមក​សាកសួរ និង​ដកហូត វត្ថុតាង​ជាក់ស្តែង រួចហើយ​កសាង សំណុំរឿង​បញ្ជូន មកកាន់​ស្នងការដ្ឋាន​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕​

Hong-0394-2 Hong-0393-1

 

Leave a Reply

(*) Required, Your email will not be published