កសិករ​នៅ​កំពង់ចាម​បង្កើន​ការដាំដុះ​ម្រេច​ខណៈ​តម្លៃនឹង​តម្រូវការ​ទីផ្សារ​កើនឡើង​កាន់តែ​ខ្ពស់​

, , Leave a comment

ខេត្ត​​កំពង់ចាម​ ៖ កសិករ​ដាំ​ម្រេច​នៅក្នុង​ស្រុក​មេមត់​ខេត្តកំពង់ចាម​បាន​ពង្រីក​ដី​ដាំ ម្រេច បន្ទាប់ពី​តម្លៃ​បាន​ឡើងថ្លៃ​ទ្វេដង ​ដោ​យសា​រតែ​​តម្រូវ​ការ​​ខ្ព​ស់​​ពី​​ទី​ផ្សារ​​ក្រៅ​ប្រទេ​ស​​ ។​ ​លោកមន្ត្រីនៃ​ការិយាល័យ​កសិកម្ម​ស្រុក​មេមត់​អោយដឹងថា កាលពី​ឆ្នាំមុន​នៅ​ស្រុក​មេមត់​មាន​ផ្ទៃដី​ដាំ​ម្រេច​តែ​ជាង​៤០០​ហិកតា ប៉ុណ្ណោះ តែ​ឆ្នាំនេះ​ឡើងដល់​ជាង​៧០០​ហិកតា​។

9 (3)


​ដោយឡែក​តំណាង សមាគម​លើកកម្ពស់​គុណភាព​ម្រេច​ខេត្តកំពត​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ដោយសារតែ​ដំណាំ​ម្រេច​នៅតាម​ប្រទេស​មួយចំនួន ដូចជា វៀតណាម ឥណ្ឌា ខូចខាត ដោយសារ​ទឹកជំនន់ និង​ទឹកភ្លៀង បានធ្វើអោយ​ទីផ្សារ​បរទេស កំពុង​សម្រុក​មក​ទិញ​ពី​កម្ពុជា និង​ជំរុញ​ឲ្យ​កសិករ​បង្កើន​ការដាំដុះ​ច្រើន​ហើយ​បាន​ពង្រីក​តាម​បណ្តារ​ខេត្ត​ផ្សេងៗ​ផង​ទៀត​។

លោក​បញ្ជាក់ថា «​តម្រូវការ​ម្រេច​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​មាន​ច្រើនណាស់​។ ទិន្នផល​ម្រេច​កម្ពុជា​រាល់ថ្ងៃនេះ​មិនអាច​ឆ្លើយតប​តម្រូវកា​រ ទីផ្សារ​គ្រប់​ទេ​»​។ កាលពី​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១០ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ចូល​ម្រេច​កំពត​ទៅជា​ដំណាំ​សម្គាល់ ភូមិសាស្ត្រ ពោល​គឺជា​ម្រេច​ដែលមាន​គុណភាព​ខ្ពស់​។


9 (2)

លោក  បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​កសិករ​ក្នុង​ខេត្តកំពត​អាច​ដាំ​ម្រេច​បាន​ប្រមាណ​ជិត ២០​តោន ហើយ​កសិករ​នៅ​ខេត្តកំពង់ចាម អាច​ដាំ​ម្រេច​បាន​ប្រមាណ​២០០​តោន ព្រោះ​ខេត្តកំពង់ចាម មាន​ផ្ទៃ​ធំ​ជាង​ខេត្តកំពត ប៉ុន្តែ​ម្រេច​ខេត្តកំពត​ថ្លៃ​ជាង ដោយសារ​វា​មាន​គុណភាព​ខ្ពស់​ត្រូវ​តាម​ស្ដង់ដារ ដែលមាន​តម្លៃ​ជាង​៤​ម៉ឺន​រៀល មួយ​គីឡូក្រាម​។ ​ពុំមាន​តួលេខ​ពី​តម្រូវការ​ម្រេច​នៅក្នុង​ស្រុក នឹង​ការនាំ​ចេញទៅ​ក្រៅប្រទេស​នោះឡើយ​។

 

​លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​ដំណាំ​ឧស្សាហកម្ម​របស់​ក្រសួងកសិកម្ម​និយាយថា ដោយសារតែ​ដំណាំ​មួយ​ប្រភេទៗ ស្ថិតនៅ​ជា​លក្ខណៈ​គ្រួសារ​នៅឡើយ​ក្រសួងកសិកម្ម​មិនមាន​តួលេខ ច្បាស់លាស់​ពី​បរិមាណ​នោះទេ «​យើង​មិនដឹងថា នៅ​ស្រុក​ខ្មែរ​យើង​មាន​តម្រូវការ​ម្រេច​ចំនួន​ប៉ុន្មាន​តោន​ក្នុង​មួយ ឆ្នាំ​ទេ ប៉ុន្តែ​នៅក្រៅ​ប្រទេស​គេ​ត្រូវការ​ម្រេច​ពី​កម្ពុជា​ច្រើន ដូចជា​បារាំង អាមេរិក ជប៉ុន ជាដើម​»​។

 

តម្លៃ​ម្រេច​នៅ​មេមត់ បាន​កើនឡើង​ពី​ជាង​១៧០០០​រៀល កាលពី​ឆ្នាំមុន ទៅដល់ ជាង​២០០០០​រៀល ក្នុង​មួយ​គីឡូក្រាម​នៅ​ឆ្នាំនេះ​។ កសិករ ណាន សាម៉ុន ដែល​ប្រក​បរបរ​​ដាំ​ម្រេច​តាំងពី​ឆ្នាំ​២០០០​បាន​និយាយថា ពួកគេ​រីករាយ​នឹង​តម្លៃ​បច្ចុប្បន្ន «​ពេលនេះ​ឈ្មួញ​ហ៊ាន​ឲ្យ​តម្លៃ​យើង​ខ្ពស់​ដល់​មួយ​គីឡូក្រាម​ថ្លៃ​២០០០០​រៀល  ដែល​កាលពី​ឆ្នាំមុនៗ​គេ​ទិញ​យើង​តែ​ក្នុងតម្លៃ ១៧ ០០០​រៀល​ប៉ុណ្ណោះ។ កសិករ ណាន សាម៉ុន​ឲ្យ​ដឹងថា ឆ្នាំនេះ​គាត់​​បាន​ពង្រីក​ផ្ទៃដី​ដាំ​ម្រេច​ពី​១២០០​ជន្លង់​ដល់​២០០០​ជន្លង់​។ ​ប៉ុន្តែ​តាម​លោក ងួន ឡាយ បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​ម្រេច​កំពត​នាំ​ចេញទៅ​ក្រៅប្រទេស​ប្រមាណ​១០​តោន​។ ដោយសារ របរ​ដំណាំ​ម្រេច​ងាយ​ទទួលផល​ហើយ​បាន​ កំរៃ​ខ្ពស់ជាង​ដំណាំ​ផ្សេងៗ​នោះបាន​ទាក់ទាញ​អ្នក​ភ្នំពេញ​និង​អ្នកផ្សារ​ផ្សេងទៀត​ងាក​មក​ដាំ​ដំណាំ​ម្រេច​យ៉ាងច្រើន​។​

  9 (1)

 

Leave a Reply

(*) Required, Your email will not be published