ស្ត្រី​ម្នាក់កំពុងដើរ​ឆ្លង​ផ្លូវ ​ត្រូវ​ម៉ូតូ​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម

, , Leave a comment

ខេត្ត​​មណ្ឌលគិរី ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់ ភ្លាមៗ​ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ផ្ទះ​អ្នកជិតខាង​មក​ផ្ទះ​របស់ខ្លួន កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៣ នៅ​ចំណុច​មុខផ្ទះ​លក់​គ្រឿងសំណង់​មួយស្ថិតក្នុង​ភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។ នគរបាល​មូលដ្ឋាន​បាន​និយាយថា ដំបូង​ស្ត្រី​រងគ្រោះ​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ផ្ទះ​អ្នកជិតខាង​មក​ផ្ទះ​ របស់គាត់ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​បីនាក់ បើកបរ ពី​ទិសខាងកើត ឆ្ពោះទៅ​ទិស​លិច ក្នុង​ល្បឿន​យ៉ាង​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ជ្រុល​ទៅបុក​ស្ត្រី​រងគ្រោះ​ពេញទំហឹង​តែម្តង​។​

 

​សមត្ថកិច្ច​បន្តថា ភ្លាមៗ​នោះគេ​ឃើញ​ទាំង​អ្នកជិះ​ម៉ូតូ នឹង​អ្នកដើរ រងរបួស​ទាំងសងខាង តែ​ធ្ងន់​ដូចគ្នា ។​ ស្ត្រី​ដែល​រងគ្រោះ រហូតដល់​ស្លាប់​ឈ្មោះ មិ​ល រឹត អាយុ​៤០ មាន​ស្រុកកំណើត​នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង  បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ឃុំ​កើតហេតុ ។ ចំណែក​ភាគី​ម៉ូតូ​មាន​អ្នកជិះ​ចំនួន​បី​រងរបួស​ធ្ងន់​នឹង​ស្រាល ១. ឈ្មោះ យឹម ធាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​អ្នកបើកបរ​ម៉ូតូ​)​របួស​ក្បាល​ធ្ងន់ ២. ឈ្មោះ សំ ភាស់ ភេទ​ប្រុស អា យុ ១៦ ឆ្នាំ របួស ក្បាល   នឹង ខ្លួនប្រាណ ៣. ឈ្មោះ នាង ស្រី ភេទ​ស្រី អាយុ​១៨​ឆ្នាំ របួស​ដៃជើង​ប​ន្តិ​បន្តួច​ទាំងបី​នាក់​ជា​ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ។​

 

​ សាកសព​ជនរងគ្រោះ​ត្រូវបាន​ត​ម្ត​ល់​ទុក នៅ​មណ្ឌល​សុខភាព ស្រុក​កែវ​សីមា រងចាំ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​តាមច្បាប់  ហើយ​អ្នកបើកបរ​ម៉ូតូ នឹង​អ្នករួមដំណើរ​កំពុង​ស​ម្រាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយកន្លែង រង់ចាំ​សមត្ថកិច្ច​ធ្វើការ​សាកសួរ​បន្ថែម ៕

1-4510 2-2068

 

Leave a Reply

(*) Required, Your email will not be published