រថយន្ត​ពណ៌ត្រេ​អ៊ីដឹកឈើ​ប្រណីត ក្រឡាប់​របួស​មនុស្ស​ពីរ​នាក់ ពេល​រត់គេច​ពី​ការដេញ​ប្រមាញ់ ឲ្យ​ចូល​បង់លុយ​

, , Leave a comment

​ខេត្តក្រចេះ ៖ យ៉ាងហោចណាស់ បុរស​ពីរ​នាក់​ដែល ម្នាក់​ជា​អ្នកបើកបរ និង​ម្នាក់ទៀត​ជា​ព្រូ​រថយន្ត បាន​រងរបួស​ធ្ងន់ ក្នុង​ហេតុ​ការ​ណ៏​ក្រឡាប់ រថយន្ត​កាមរី​ហើម ពណ៌​ត្រេ​អ៊ី ខណៈដែល​រថយន្ត​មួយគ្រឿង​នេះ បាន​ព្យា យាម​បើក​រត់គេច ពី​ការតាមប្រមាញ់​ស្ទាក់ចាប់ ពី​សំណាក់​រថយន្ត របស់​សមត្ថកិច្ច ប៉ុន្តែ​គេ​មិន​ច្បាស់​ថា ជា​សមត្ថកិច្ច​ខាង​ណា​ទេ​។​

 

​ហេតុ​ការ​ណ៏​ក្រឡាប់​រថយន្ត​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង ៤​រសៀល ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៣ នៅលើ​ផ្លូវជាតិ​លេខ​៧ ត្រង់ចំនុច​ផ្លូវបំបែក​ខ្លា​ស្ទុះ ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គោ​លាប់ បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ ក្នុង​ហេតុការណ៍​ក្រឡាប់ រថយន្ត កាមរី​ហើម​ពណ៍​ត្រេ​អី ដឹកឈើ​ប្រណីត​ខាងលើ គឺ​មិន​ត្រូវបាន​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​បន្ទាប់ពី​ជនរងគ្រោះ ជួប​ហេតុការណ៍ ក្រឡាប់​រថយន្ត​រួចមក ត្រូវបាន​ក្រុម​សាច់ញាតិ របស់​ជនរងគ្រោះ ដឹក​យកទៅ​បាត់ មុន​និង​សមត្ថកិច្ច ទៅដល់​កន្លែងកើតហេតុ​។​ ​

 

បើតាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង កើតហេតុ​ខាងលើ រថយន្ត​ជនរងគ្រោះ មាន ដឹកឈើ​ប្រណិត​ជាច្រើន​ដុំ និង​បាន​បើកបរ​ពី លិចទៅ​កើត ខណៈនោះ​រថយន្ត ជនរងគ្រោះ​បើក​មក​ជិត​ដល់ ផ្លូវបំបែក​ខ្លា​ស្ទុះ ក្នុងស្រុក​ចិត្រ​បុរី ស្រាប់​តែមាន​រថយន្ត របស់​សមត្ថកិច្ច​បាន​ស្ទាក់​ពីមុខ​។ ពេលដែល ជនរងគ្រោះ ឃើញ​រថយន្ត​ចាំ​ស្ទាក់ ក៏បាន​បើករថយន្ត ត្រឡប់ក្រោយ​វិញ ពេលនោះ​រថយន្ត របស់​របស់​សមត្ថកិច្ច ក៏បាន​បើក​ដេញ​ពីក្រោយ យ៉ាង​ប្រកៀក​ប្រកិត លុះ​មកដល់​ផ្លូវ កោង រថយន្ត​របស់​ជនរ​ង​គ្រោះ ក៏​រេច​ចង្កូត​ក្រឡាប់​ផ្ងារជើង ធ្លាក់ចូល​ទៅមួយ​ចំហៀង​ផ្លូវ​តែម្តង​។​ ​

 

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បាន​ឲ្យ​ដឹងថា ក្នុង​រថយន្ត​កាមរី​ហើម ពណ៌​ត្រេ​អី​ដែល​ក្រឡាប់ ដោយសារ​បើក​រត់គេច ពី​ការតាមប្រមាញ់ របស់​សមត្ថកិច្ច​នោះ គឺមាន​ផ្ទុក​ឈើប្រណិត ប្រភេទ​ធ្នង់​ចំនួន​១២​ដុំ ហើយ​ទាំង​រថយន្ត ដែល​ក្រឡាប់​ខូចខាត ស្ទើរ​ទាំងស្រុង និង​ឈើប្រណិត​ចំនួន ១២​ដុំ ត្រូវបាន​កម្លាំង​ជំនាញ នាំទៅ​រក្សាទុក​នៅ ថ្នាល​បណ្តុះ​កូនឈើ​ក្សា​រ ដើម្បី​រងចាំ​ម្ចាស់​រថយន្ត ចូលទៅ​ដោះស្រាយ​។​ ​គេ​សង្ក​ត​ឃើញថា សព្វថ្ងៃនេះ​បណ្តុំ​កុងត្រូលជជុះ នៅតែ​កើតមាន​យ៉ាងច្រើន​ស្អេកស្កះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ មាន​ចំនួន​រាប់សិប​កន្លែង រាប់​តាំងពី​ឃុំ​ស្រែ​ស្បូវ ស្រុក​សំបូរ ដល់​ស្រុក​ស្នួល ខេត្តក្រចេះ លើ​ចម្ងាយ​ផ្លូវ​ជាង ១០០ គីឡូម៉ែត្រ ហើយ​ក្រុម​កុងត្រូលជជុះ ទាំងនោះ​មាន​សមាសភាព មកពី​គ្រប់​អង្គភាព និង​គ្រប់​ជំនាញ។​ ​

 

ប្រជាពលរដ្ឋ​ដែល​ប្រក​បរបរ រកស៊ី​ដឹក​អនុផល​ព្រៃឈើ​តិចតួច សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បន្ទាប់ពី​បង្កបង្កើនផល​កសិកម្ម បាន ទទួល​រង​នូវ​ការ​គាប​ជំរិត ទារលុយ​ពី​សមត្ថកិច្ច​ទាំងនេះ ។ កន្លង មក​គ្រោះថ្នាក់​ចរាចរ​ណ៏ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​បន្តបន្ទាប់ បានកើត​មាន​ជា​ហូរហែរ លើផ្លូវ​ជាតិ​នោះ​គឺ​បង្កឡើង ពី​ការ​ដេញតាម​ប្រមាញ់​រថយន្ត ដើម្បី​ទារលុយ​ដែល​បង្កឡើង យ៉ាង​អនាធិបតេយ្យ ដោយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ដែល​កំពុង​ដាក់ កុង​ត្រូវ​ជជុះ​ផ្ទុយ​ពី​ការ​រឹតបន្តឹង​របស់ រាជរដ្ឋាភិបាល ៕

Wat-160890 Wat-DSC02807

 

Leave a Reply

(*) Required, Your email will not be published