បុរស​ម្នាក់ និង​ស្រ្តី​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ ពាក់​ព័ន្ធ​នឹង​បទ​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​

, , Leave a comment

ខេត្តមណ្ឌលគិរី ​៖ បុរស​និង​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ។ កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃទី​១៥ សីហា ២០១៣ នៅក្នុង​ផ្ទះសំណាក់ លី​គីម ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ពីបទ​ស​ង្ស័យ​ថា​ បាន​ជួញដូរ​និង​ប្រើប្រាស​គ្រឿងញៀន​។​

 

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​មានឈ្មោះ នៅ វណ្ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ និង​ម្នាក់ទៀត​ឈ្មោះ យ៉ាន ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ មាន​ស្រុកកំណើត ភូមិ​ក្រាង​ពន្លឺ ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

 

អំឡុង​ការចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រកឃើញ​សារធាតុ​ថ្នាំញៀន​មួយកញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស​គ្រឿងញៀន​មួយចំនួន​ផងដែរ ។ សមត្ថ​កិច្ច​​បន្ត​ថា ជនសង្ស័យ​ទាំងពីរ​នាក់​បានមក​ជួល​ផ្ទះ​សំ​ណា​ក់​ស្នាក់នៅ ហើយ​បានធ្វើ​សកម្មភាព​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។ បច្ចុ​ប្ប​ន្ន​​ជ​ន​សង្ស័យ​ទាំងពីរ​នាក់ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​សាកសួរ​និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

img_2450

 

Leave a Reply

(*) Required, Your email will not be published