ចាប់​ខ្លួន​ជន​បរទេស​ម្នាក់​ពី​បទ​លូច​លុយ​ពី​អេ​ធី​អឹ​ម​របស់​ធនាគារ​អេ​ស​ប៊ី​ស៊ី​

, , Leave a comment

​ខេត្ត​ព្រះសីហនុ​ ៖ ជនជាតិ​អ៊ុយ ក្រែ​ន​ម្នាក់ ក្នុងចំណោម​បក្ខ​ពួក​ ៣ ​នាក់ ត្រូវបាន​សន្តិសុខ​រប​ស់ធ​នាគា SBC ចាប់ខ្លួន​បញ្ជូន​ឲ្យ​នគរបាល​កាលពី​វេលា​ម៉ោង ៨ និង​១៥​នាទី​យប់​ថ្ងៃទី​១៥ខែសីហា ឆ្នាំ​២០១៣ ពីបទ​ប្រើប្រាស់​កាត ATM ក្លែងក្លាយ ធ្វើ​សកម្មភាព​លួច​ដក​ប្រាក់​របស់​ធនាគារ SBC ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​រង្វង់​មូល​តោ​ពីរ​ឆ្មេ​រ​អូ​ឈើទាល ក្នុង​ក្រុម​ទ​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

 

​នគរបាល​បាន​និយាយថា ឈ្មោះ NOVIKOV OLEG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​អ៊ុយ​ក្រែ​ន មាន​មុខរបរ​ជាជាង​សំណង់ កាន់​លិខិតឆ្លងដែន​លេខ EP986786 ត្រូវបាន​ឃាត់ខ្លួន ពីបទ​ប្រើប្រាស់​កាត ATM ក្លែងក្លាយ​ដក​ប្រាក់​ពី​ម៉ាស៊ីន ATM ។​

 

​ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត​បានគេច​ខ្លូន​ដោយ​សុវត្ថិភាព ទី​១ ឈ្មោះ HREBENSHCHYKOV OLEKSII ភេទ​ប្រ​សុ អាយុ​២៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​EP382954 ជា​អ្នក​ទេសចរណ៍ ទី​២ ឈ្មោះ SHABAZOV IEGOR ភេទ​ប្រុស អាយុ ២៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EP986812 ជា​អ្នកទេសចរ​ណ៍ ។​

 

​អ្នក​ទាំង​៣​បានមក​ស្នាក់នៅ​សណ្ឋាគារ សិ​រិនឌី​ភី​ធី ប៊ិច​រី​សត កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣​កន្លងមក  ។​ ​ជាមួយ​ការចាប់ខ្លួន​នេះ​សមត្ថកិច្ច​បានធ្វើ​ការឆែកឆេ​រកឃើញ​វត្ថុតាង មួយចំនួន​មានដូចជា  កាត ATM ជាង ២០​សន្លឹក និង​ប្រាក់​ដុល្លា​មួយចំនួនទៀត ។​ ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បំពេញ​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស​យ​ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ។ ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត និង​ធ្វើការ ស្រាវជ្រាវ ឈានទៅ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​

ph4oto

 

Leave a Reply

(*) Required, Your email will not be published