ហិង្សា​ដ៏​សែន​ឃោរឃៅ​ដោយ​បុរស​ម្នាក់​វាយ​ក្បាល​ស្ត្រី​អតីត​សង្សារ​ជាច្រើន​ញញួរ​ឲ្យ​សន្លប់​ភ្លាមៗ​

, , Leave a comment

​ស្ត្រី​ម្នាក់​អាយុ​២៩​ឆ្នាំ ត្រូវបាន​បុរស​ចិត្តដាច់​កំណាច​ឃោរឃៅ​អតីត​ជា​សង្សារ​ចាប់​បោចសក់​វាយ​ក្បាល ​នឹង​ញញួរ​ជាច្រើន​ដង និង​ច្រើន​កន្លែង ធ្វើ​ឲ្យ​បែកក្បាល​ហូរឈាម​ជោក​ខ្លួន និង​សន្លប់​បាត់ស្មារតី​ភ្លាមៗ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​នា​ថ្ងៃ​សៅរ៍​ទី​ ១០ ខែសីហា ឆ្នាំ​២០១៣​កន្លងទៅ​ថ្មីៗ​នេះ​។​

 

​ស្ត្រី​រងគ្រោះ​ដែល​ត្រូវបាន​បុរស​អតីត​សង្សារ​ប្រើ​អំពើហិង្សារ​ដ៏​សែន​ ឃោរឃៅ​កម្រ​ជួប​នេះ​មាន​ឈ្មោះថា Lim Pui Lee ជា​អ្នកលក់​ម្ហូបអាហារ​នៅក្នុង​ហាង​មួយ​ឈ្មោះ Jalan Lobak ប្រទេស​ម៉ាឡេស៊ី​។

 

នាង​ត្រូវបាន​គេ​យកទៅ​មន្ទីរពេទ្យ Tuanku Jaafar នៃ​ក្រុង Seremban ជួយសង្គ្រោះ​ភ្លាមៗ​ក្រោយ​ហេតុការណ៍​ហិង្សា​នេះ​កើតឡើង​ដោយ​នាង​ត្រូវបាន​ ពេទ្យ​ដេរ​សាច់​លលា​ដ៏​ក្បាល​ចំនួន​៣០​ថ្នេរ​។​

 

ដោយឡែក​បុរស​ជា​ជនដៃដល់​ដែល​ត្រូវជា​អតីត​សង្សារ​រយៈពេល​១៣​ឆ្នាំ​ជាមួយ​ ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ម៉ាឡេស៊ី ឃាត់ខ្លួន​ភ្លាមៗ​ដែរ ខណ់ៈដែល​ប៉ូលិស​មិនបាន​បញ្ជាក់​លម្អិត​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កើតមាន​ អំពើហិង្សា​ដ៏​សែន​ឃោរឃៅ​នេះ​នៅឡើយ​។​ សូមកុំ​ឲ្យ​អំពើហិង្សា​ដ៏​សែន​ឃោរឃៅ​ព្រៃផ្សៃ​កម្រ​ជួប​បែបនេះ​កើត​មាននៅ​ស្រុក​ខ្មែរ​យើង​ឲ្យ​សោះ​៕​ ប្រភព ដើមត្នោត

 

hammer_gf_b1

 

 

Leave a Reply

(*) Required, Your email will not be published