ជិះ​ម៉ូតូ​ទៅ​បុក​រថយន្ត​ដឹក​ទឹកកក​ រង​របួស​ធ្ងន់​ពីរ​នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​ពីរ​​នាក់​បាន​រងរបួស​ធ្ងន់ និង​ម៉ូតូ​បានខ្ទេច​ទាំងស្រុង នៅក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​រាចរ​ណ៏​មួយ​កាលពី​វេលា​ម៉ោង ​៣ និង​ ២០ ​នាទី​ទាបភ្លឺ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០១៣ នៅ​ចំណុច​ផ្លូវ​សហព័ន្ធរុស្ស៊ី​ខាងកើត​រង្វង់​មូល​ចោមចៅ ក្នុង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

 

តាម​ការ​រៀប​រាប់​​របស់​សាក្សី​​ដែលបាន​ឃើញ​ហេតុ​នោះ​បញ្ជាក់​ថា គេ​ឃើញ​ម៉ូតូ​អ៊ែរ​ប៊ែ​ក ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AI-9327 ជិះ​គ្នា​ ២ ​នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ទៅបុក​ជា​មួយ​​រថយន្ត​ដឹក​ទឹកកក​ម៉ាក​គា​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-2802 ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ខូចខាត​ទាំងស្រុង ហើយ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ ។ ក្នុង​ហេ​តុ​ការ​ណ៏​នេះ​បុរស​អ្នកជិះ​ម៉ូតូ​ទាំង​២​នាក់រ​ងរ​បូស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​គ្លី​នី​ក​ឯកជន​ម្នាក់ និង​ម្នាក់ទៀត​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​។​

 

ក្រោយ​ពេល​កើត​​ សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង នាំយក​ម៉ូតូ និង​រថយន្ត​មក​រក្សាទុក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

1511

 

Leave a Reply

(*) Required, Your email will not be published