​ផឹក​ស្រាក្លែម​សម្តី​​ ប្រល័យ​បង​ថ្លៃ​ ៦ កាំបិត​ ដេក​ក្នុង​ថ្លុក​ឈាម

, , Leave a comment

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អធម៌​បន្ទាប់​ពី​ផឹក​ស្រវឹង​បុរស​ម្នាក់​បាន​នឹកឃើញ​គំនុំ​ចាស់​ គួប​ផ្សំ​​ជាមួយ​នឹង​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​ថ្មីៗ​ផង​នោះ​ បាន​ធ្វើ​ឲ្យ​បុរស​ដែល​ជា​ប្អូនថ្លៃ​ធ្វើការ​ប្រតាយប្រតប់​គ្នា​គ្នា​ជាមួយ​បងថ្លៃ​ រហូត​ឈាន​ទៅដល់​កាន់​កាំបិត​ចិត្តបន្លែ​ចាក់​ប្រហា​បងថ្លៃ​ជា​ច្រើន​កាំបិត​ ។

 

ហេតុការណ៍​ប្អូនថ្លៃ​ចាក់​ប្រហា​បងថ្លៃ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១៤​ខែសីហា​ឆ្នាំ​២០១៣​ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល​ស្នាក់​នៅ​របស់​ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​បែក​ចាន​ឃុំ​បែក​ចាន​ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ។​ ក្រោយ​ពី​ធ្វើការ​ចាក់​ប្រហា​យ៉ាង​សាហាវព្រៃផ្សៃ​ទៅ​លើ​បងថ្លៃ​រហូត​ស្លាប់​បាត់បង់​ជីវិត​ហើយ​នោះ​ ជនសង្ស័យ​បាន​កាន់​កាំបិត​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​ ។​

 

ប្រភពពី​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​មាន​ឈ្មោះ ម៉ឺន ពៅ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​កងតាណឹង ឃុំ​កង​តាណឹង ស្រុក​កង​មាស ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះ​ជា​មួយ​ម្តាយ​ក្មេក​នៅ​រាជធានី​ភ្នំពេញ ។ រីឯ​ជន​ដៃ​ដល់​មាន​ឈ្មោះ ឡៅ ឃាង ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​កម្មករ​លី​សែង​ស៊ីម៉ង​ត៏ មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្រាំងចេក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។

 

ក្រោយពី​មាន​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ តែបើ​ទោះបីជា​បែបណា​ជនសង្ស័យ​បាន​រត់​ចូល​ព្រៃ​បាត់ ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្តធ្វើ​ការស្រាវជ្រាវ ដើម្បី​ឃាត់ខ្លួន​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ។ ចំណែកឯ​សព​ជនរងគ្រោះ​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

img_0034

 

Leave a Reply

(*) Required, Your email will not be published