នាវិក​ ១៨ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ ក្នុង​ហេតុ​ការណ៍​​ផ្ទុះ​នាវាមុជទឹក​របស់​ឥណ្ឌា

, , Leave a comment

ទីក្រុង​ប៊ុម​បៃ ៖ យ៉ាង​ហោច​ណាស់​សមាជិក​នា​វិក​ទាំង ១៨ នាក់ ក្នុង​នាវាមុជទឹក​មួយគ្រឿង រ​បស់​អង្គភាព​យោធាប្រទេស ឥណ្ឌា បាន​ស្លាប់​ បន្ទាប់ពី​នាវា​មួយគ្រឿង​នោះបាន​ផ្ទុះ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ។មុនពេល​កើតហេតុ នាវា​មួយគ្រឿង​នោះ​ស្ថិតនៅលើ​ផែ​នាវា​មួយកន្លែងក្នុង​ក្រុងប៊ុម​បៃ ​ប្រទេស​ឥណ្ឌា ហើយ​ក្រោយពេល​ផ្ទុះ​នាវា​មួយគ្រឿង​នោះបាន​ត្រូវ​ភ្លើង​ឆេះ មុនពេល​លិច​ចូលទៅក្នុង​សមុទ្រ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន CCTV ។ មូលហេតុ​នៃ​ការកើតមាន​ករណី​ផ្ទុះ​នាវាមុជទឹក​របស់ ឥណ្ឌា មួយគ្រឿង​នេះ​មិនទាន់​ត្រូវបាន​ស្រាវជ្រាវ​ដឹង​ឲ្យ​ពិតប្រាកដ​ទេ។

 

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​ករណី​ផ្ទុះ​ ចំនួន​បី​លើក ហើយ​ពួក​នា​វិក​នៅលើ​នាវាផ្សេងៗទៀត​បាន​លោត​ចូលទៅក្នុង​សមុទ្រ ខណៈដែល​មានប​ន្ទុះ ​ក្នុងនោះ ​មាន​មួយចំនួន​ត្រូវរបួស ហើយ​ត្រូវបាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ប្រភព​ដដែលបាន​បន្ថែមទៀត​ថា នាវាមុជទឹក​ដែល​ផលិត​នៅ រុស្ស៊ី មាន​អាយុកាល១៦ឆ្នាំ​មួយគ្រឿង​នេះ ថ្មីៗនេះ ទើបតែ​ត្រលប់​មកពី​ប្រទេស​រុស្ស៊ី​វិញ បន្ទាប់ពី​ត្រូវ​ជួសជុល និង​កែលម្អ​បន្ថែម៕

17 Story 02

 

Leave a Reply

(*) Required, Your email will not be published