កំពុង​ដើរ​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ​កិន​ស្លាប់​នៅនឹងកន្លែងមួយ​រំពេច​

, , Leave a comment

រាជធានីភ្នំពេញ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១១​ និង​ ២៥​នាទី​យប់​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៣​ ចំណុច​ផ្លូវ​ភ្នំពេញ​-​ហាណូយស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​ សុខ​ ទល់មុខ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី​  ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​ប្រភេទ​កុងតឺន័រ​ដឹក​ដែក​ ១​ គ្រឿង​ បាន​បើក​បុក​និង​កិន​ប្តី​ប្រពន្ធ​២​នាក់​ បណ្តាល​ឲ្យ​ប្រពន្ធ​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ និង​បុរស​ជា​ប្តី​រង​របួស​ធ្ងន់ធ្ងរ​ ។

 

បើ​តាម​ប្រភព​ពី​សាក្សី​ដែល​ដែល​បានឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ទាំង២នាក់ ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ១០១៩ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ខាងលើ ពណ៌​ទឹកដោះគោ​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-1219 បើកបរ​ដោយ​បុរស​ម្នាក់រ៉េ​ចង្កូត​ទៅ​កិនពេញទំហឹង​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​តែម្តង។ សាកសព​ជនរងគ្រោះ​មាន​ឈ្មោះ តែម ថុង ភេទ​ប្រុស ទីលំនៅ​បច្ចុប្បន្ន នៅ​ស្រុក​កោះធំ ខេត្ត​ណ្ដា​ល និង​ម្នាក់ទៀត​ពុំទាន់​ស្គាល់​​អត្តសញ្ញាណ​នៅ​ឡើយ​។

 

ក្រោយពេល​កើតហេតុ​ជនបង្ក​បាន​​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន​ទៅដល់​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ លើ​កំណាត់​ផ្លូវ​លេខ៣១៥ ទើបត្រូវ​សមត្ថកិច្ច​ឃាត់​បាន ចំណែក​សាកសព​យកទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា​រង់ចាំ​ក្រុមគ្រួសារ​ទៅ​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរ​បាលចរ​រាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​៕

s5 ss1

 

Leave a Reply

(*) Required, Your email will not be published