បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន ពីបទ​ចាប់រំលោភ​​បានសម្រេច​បីដង

, , Leave a comment

រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ៗ​ភ្លាម​ៗ​ នៅ​នឹង​កន្លែង​កើត​ហេតុ​ កាលពីព្រឹក​ថ្ងៃទី ១៤ ខែ​សីហា ឆ្នាំ២០១៣ ខណៈដែល​កម្លាំង​​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានប្រទះឃើញ​រថយន្ត​ចត​ចោល​ក៏​ចូលទៅ​សួរនាំ ទើប​ស្ត្រី​រងគ្រោះ​ស្រែក​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ និង​​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ដែលស្ថិត​នៅ​ចំណុច​ដី​វាល​​​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​ សែន​ជ័យ។

 

តាម​ប្រភព​ព័ត៌មាន​ដែលបាន​ផ្តល់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​សង្ស័យ​មាន​ឈ្មោះ ឈ្មោះ សៀង វុទ្ធី ​អា​យុ ៣៣ ឆ្នាំ ជាអ្នកបើក​បររថយន្ត​ឱ្យរោងចក្រ​ មានទី​លំនៅ​ភូមិព្រៃ​ទា​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ ។ មុន​ពេល​កើត​​ជនសង្ស័យ​បាន​​បបួល​នារី​រងគ្រោះ​​ទៅ​ស៊ីផឹក​ រហូត​ដល់​ម៉ោង​ជាង​ ១០ យប់ ​ដោយ​ជនរងគ្រោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​នោះ ខ្លួន​បាន​ដឹក​ទៅ​រក​កន្លែងស្ងាត់ ហើយក៏​បានធ្វើ​សកម្ម​ភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូតដល់​បានសម្រេច​ចំនួន​៣​ដង​នៅក្នុង​រថយន្ត​។

 

សមត្ថកិច្ចបាននាំជនសង្ស័​យ​​​យ​កទៅ​ធ្វើការ​សា​កសួរ​នៅប៉ុស្តិ៍មួ​យជំ​ហា​ន​សិន​ បន្ទាប់មកទើ​ប​បញ្ជូនប​ន្តទៅកាន់​ផ្នែកព្រហ្មទណ្ឌ ដើម្បី​រង់​ចាំកា​រ​សា​កសួរ ​និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ៕

1-4474

 

Leave a Reply

(*) Required, Your email will not be published