សមត្ថកិច្ច​ឃាត់ខ្លួន​ជន​សង្ស័យបាន​ម្នាក់​ ក្នុងចំណោម​បក្ខ​ពួក​ប្រាំនាក់ ដែល​បន្លំយក​ប្រាក់ ហើយ​ព្យាយាម​​ជិះ​ម៉ូតូ​គេ​ខ្លួន

, , Leave a comment

​ខេត្តកណ្ដាល​ ៖ ជន​សង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​ ៥ ​នាក់​ត្រូវបាន​ចាប់ខ្លួន​​បន្ទាប់​ពី​ធ្វើ​សកម្មភាព​បន្លំ​ភ្នែក​អាជីវករ​លក់​គ្រឿងទេស​ម្នាក់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤​ខែ​សីហា​ ឆ្នាំ​២០១៣​ នៅ​ផ្សារ​បែក​ចាន​ ស្ថិត​នៅ​ភូមិ​បែក​ចាន​ ឃុំ​បែង​ចាន​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ដោយ​បាន​ប្រើ​ល្បិច​ជា​ចូល​ទិញ​កាត​បញ្ចូល​ទូរស័ព្ទ​ និង​គ្រឿងទេស​ផ្សេងៗ​ទៀត​ ដើម្បី​ឲ្យ​ម្ចាស់ផ្ទះ​រវល់​លក់​ និង​អាប់​លុយ​ រួច​ចូល​កកាយ​លួច​ទ្រព្យ​សម​ប្ប​ត្តិ​នៅ​ក្នុងផ្ទះ​ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ពៅ ចំរើន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ភូមិ​វែង សង្កាត់​ពញា​ពន់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ដែល​ត្រូវ​ចោរប្លន់​ឈ្មោះ​សួន​ណែ​ត សូ​រីតា ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ លក់​ភេសជ្ជៈ និង​ដូរ​ល​យុយ​នៅ​ផ្សារ​បែក​ចាន​។​

 

​ផ្អែក​តាម​ការបំភ្លឺ​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នា​វេលា​ម៉ោង​ខាងលើ​ក្រុម​ជនល្មើស​មាន​គ្នា​៥​នាក់​(​ស្រី​២) ប្រើ​មធ្យោបាយ​ម៉ូតូ​៣​គ្រឿង បាន​ចូលមក​ក្នុងផ្ទះ​របស់គាត់​ធ្វើជា​ទិញ​សម្ភារៈ មានដូចជា​ទឹកបរិសុទ្ធ និង​ទឹក​ផ្លែឈើ ។ ពេលនោះ​ពួកគេ​បានធ្វើ​សកម្មភាព​បុក​ទូរ​យកលុយ​ហើយ​នាំគ្នា​រត់​ចែកផ្លូវ​តែម្ដង​។ ភ្លាមៗ​គាត់​បាន​ស្រែក​ចោរៗ ! ក្រុមចោរ​បាន​រត់ឡើង​លើ​ម៉ូតូ​ជិះ​តាមផ្លូវ​ជាតិ​លេខ​៤​សំដៅ​ចូល ក្រុងភ្នំពេញ ក្នុងទិសដៅ​ពី​លិចទៅ​កើត ។​

ជាមួយគ្នា​ដែរ នគរបាល ស្រុក​អង្គស្នួល ដោយ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាពិសេស គឺ​ប៉ុ​ស្តិ៏​កន្ទោក បាន​ដេញ​ជនល្មើស មកដល់​រង្វង់​មូល​ចោមចៅ ទើប​ចាប់បាន​ដោយសារតែ​ក្រុមចោរ​បើក​ម៉ូតូ​បុក និង​ម៉ូតូ​មួយគ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល ។ ភ្លាមៗ​នោះ​ក្រុមចោរ​៤​នាក់​ផ្សេងទៀត​បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។ វត្ថុតាង​ដែល​រឹបអូស​បាន ពី​ជនសង្ស័យ​គឺមាន ម៉ូតូ​ស្កុ​ពីមួយ​គ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BY-2130​។ ចំណែក​ថង់​លុយ​ត្រូវបាន​សមត្ថកិច្ច​និយាយថា ត្រូវបាន​ក្រុមចោរ​បោះចោល នៅត្រង់​ម្ដុំ​ជញ្ជីង​ថ្លឹង​រថយន្ត​កំបូល ។​


​យ៉ាងណាក៏ដោយ​ជនរងគ្រោះ​បាន​រៀបរាប់ថា លុយ​ដែល​បាត់បង់​នៅ​កន្លែងកើតហេតុ ក្នុងនោះ​មាន​លុយ​រៀល​ចំនូ​ន​៤​លាន​៥​សែន​រៀល និង​ដុល្លារ​ចំនូ​ន​១​ពាន់​ដុល្លារ ។​ ​ប​ច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង កំពុង​ត្រូវបាន​សួរនាំ​នៅ​ប៉ុស្តិ៍​ចោមចៅ បន្ទាប់ ពី​ត្រូវ​បញ្ជូនទៅ​សួរនាំ​នៅ​ស្រុក​អង្គស្នួល​ដែលជា​កន្លែងកើតហេតុ ៕

hong-0322

 

 

Leave a Reply

(*) Required, Your email will not be published