តារាចម្រៀងក្នុងក្រុម SECRET គឺ Jeon Hyosung ដែលមានរាងសិចស៊ីគួរឲ្យចង់គយគន់ពេលនេះ ធ្វើឲ្យទស្សនិកជនបុរសៗកាន់តែជ្រួលជ្រើមថែមមួយកម្រិតទៀត បន្ទាប់ពីនាងបង្អួតរាង និងដើមទ្រូងដ៏មូលក្លុំឲ្យក្រុមហ៊ុនឈុតក្នុងល្បីម៉ាក “Yes”។ នាងបាននិយាយថា ពេលកំពុងថា ក្រុមការងារបានទះដៃអបអរយ៉ាងខ្លាំងដោយសារការឈរកាច់រាង និងស្នាមញញឹមរបស់នាងមើលទៅសមឥតទាស់ ពោលគឺសិចស៊ី និងពោរពេញដោយថាមពល។
ចំណែកខាងក្រុមហ៊ុនខាងលើក៏បានបញ្ជាក់ដែរថា ថាមពលដ៏គួរឲ្យស្រឡាញ់របស់ Hyosung គឺត្រូវទៅនឹងគំនិតថតរបស់ក្រុមហ៊ុនតែម្ដង។ ក្រុមហ៊ុនដដែលបន្តថា ពួកគេសង្ឃឹមថា ផលិតផលថ្មីនឹងទទួលបានការគាំទ្រដូចរដូវកាលមុនដែលនាងផ្សព្វផ្សាយឲ្យដែរនោះគឺ លក់ដាច់អស់គ្មានសល់៕