​របួស​ធ្ងន់​មួយ ស្រាល​ពីរ​ ខណៈ​ដែល​រថយន្ត​បុក​ជាមួយ​នឹង​ម៉ូតូ

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ យ៉ាង​ហោច​ណាស់​​​មាន​បុរស​ ម្នាក់​បាន​រងរបួស​ធ្ងន់​​ និង​​ពីរ​នាក់​ទៀត​បាន​រង​របួស​ស្រាល នៅក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​រវាង​រថយន្ត​ និង​ម៉ូតូ ។ ​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​នេះ​​បាន​កើត​ឡើង​​ កាល​វេលា​ម៉ោង ​១១ និង ​៣០ ​នាទី​យប់​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ ២០១៣ ត្រង់ចំណុច​ផ្លូវ​នេ​រុហ៍​ កែង​នឹង​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុង​សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា ​រាជធានីភ្នំពេញ ។​

 

​ករណី​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក ហៃ​ឡែ​ន​ឌ័​រ​ពណ៌​ស មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2C-9981 បើកបរ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង តា​ម​ផ្លូវ​នេ​រុហ៍​ លុះ​មកដល់​កន្លែងកើតហេតុត្រង់ចំណុច​ស្តុ​ប​អាងទឹកអូរ​ឡាំ​ពិក​ ក៏​ទៅបុក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ ឃ្លីដ​ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-3615 ជិះ​គ្នា​ ៣ ​នាក់ ក្នុងទិសដៅ​ពី​លិ​ច​ទៅ​​​កើត​ពេញទំហឹង បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ។

 

ក្រោយពី​បុក​រថយន្ត​បង្ក​បានព្យាយាម​បើក​រត់​រហូតដល់​ចំណុចក្រោយ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹង​ទំ​ពុ​ន​ ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ឃាត់​បាន ។​បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុកនៅ​អធិការដ្ឋាន​ខណ្ឌ​៧​មករា ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕​

b2(25) b1(30)

 

Leave a Reply

(*) Required, Your email will not be published