កុង​តឺ​ន័​រ​​របស់​​ក្រុមហ៊ុន​តិច​ស្រ៊ុន ព្រលះ​ជាមួយ​ធុន​ត្រា​ទាំង​ព្រឹក​នៅ​ខេ​ត្ដ​ព្រះ​សីហ​នុ​តែ​​សំណាង​គ្មាន​អ្នក​ស្លាប់

, , Leave a comment

ខេត្តព្រះសីហនុ​ ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង បាន​ព្យាយាម​ជែង​រថយន្ត​ទី​កូ ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក​ធុន​ដ្រា បណ្ដាល​ឲ្យ​ខ្ទេច​មុខ​ទាំងសងខាង កាលពី​វេលា​ម៉ោង ១០​និង​២០​នាទី ព្រឹក​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៣ នៅត្រង់ចំណុច​ខាងមុខ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងភូមិ​២ សង្កាត់​១​ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

 

បើ​តាម​​សាក្សី​​ដែល​បាន​ឃើញ​ហេតុ​ការណ៍​​បាន​រៀប​រាប់​ថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​ម៉ាក​នីសា​ន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1681​ដែល​គេ​ដឹងថា ជា កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន​តិច​ស្រ៊ុន បើកបរ​ដោយ​ឈ្មោះ ញែ​ម ថា ភេទ ប្រុស អាយុ ៣១​ឆ្នាំ ក្នុង​ទិស ដៅ​ពី​ភ្នំពេញ មក​ខេត្ត​ព្រះសីហនុ លុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន បើក​វ៉ា​រថយន្ត​ម៉ាក​ទី​កូ​មួយគ្រឿង ក៏​ជ្រុល​ចង្កូត​ទៅបុក ជាមួយ​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2I-1188 បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ពី​ខេត្ត​ព្រះសីហនុ ទៅ​ភ្នំពេញ បណ្ដា​ឲ្យ​ខ្ទេច​មួយ​កំណាត់​មុខ​ដូចគ្នា ។​

 

​អ្នកបើកបរ​រថយន្ត​ធុន​ដ្រា ឈ្មោះ លី គឹម​ឡុ​ន ភេទ ប្រុស អាយុ ៥៨​ឆ្នាំ ជា​អ្នកលក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៩ សង្កាត់​ព្រែកលៀប ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ ។​ ​ភ្លាមៗ​រថយន្ត​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏​ជើងគោក​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

 

 

11 (1) 11 (2) 11

 

Leave a Reply

(*) Required, Your email will not be published