ជាងផ្សារដែក​ម្នាក់​ស្លាប់​នៅ​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​តែ​ក្រុមហ៊ុន​បង់លុយ​ឲ្យ​ត្រឹម​ ១ ​លាន​រៀល​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ជីវិត​មនុស្ស​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​ជា​ហូរហែ​នៅ​សួន​កម្សាន្ត​មួយ​ឈ្មោះ ឌ្រី​ម​លែ​ន​ឌ៍ ឋិត​នៅក្បែ​សណ្ឋាគារ​កាំបូឌីយ៉ាណា ទល់មុខ​កាស៊ីណូ​ណាហ្គា​វើ​ល ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ គឺ​ពិតជា​ថៅកែ​សួន​កម្សាន្ត​នេះ​ឲ្យ​តម្លៃ​ទាប​ជាង​សត្វ​តិរច្ឆាន​មែន​។

 

ភស្តុតាង​បានបង្ហាញ​ថា បុរស​ម្នាក់​ឈ្មោះ ស្រ៊ា​វ ប៊ុន​វិឆ័យ អាយុ​២៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អ​ធ័​ម​កាលពី​វេលា​ម៉ោង​ប្រមាណ​១១ ព្រឹក នា​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៣ ខណៈដែល​បុរស​មាន​មុខរបរ​ជាជាង​ផ្សារ​ដែក​រូបនេះ​ទទួលរង​ការ​ឆក់​ខ្សែភ្លើង​ដែល​ឋិត​នៅ​រតាត់រតាយ​ពេល​កំពុងធ្វើការ​ផ្សារ​ទ្វារ​ដែក ក្នុង​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​។

 

​ការស្លាប់​បាត់បង់​ជីវិត​របស់​បុរស​ជាងផ្សារដែក​រូបនេះ​មិន​ត្រូវបាន​អ្នកគ្រប់គ្រង​សួន​កម្សាន្ត​ឌ្រី​ម​លៃ​ន​ឌ៍ ធ្វើការ​សហការ​ជាមួយ​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល​វិច័យ​អ្វី​ទេ​គឺ​មានតែ​បង្ខំ​យក​សាកសព​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​ទាំង​តក់ក្រហល់​ទៅវិញ ដោយ​ក្រុមហ៊ុន​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​នេះ យល់ព្រម​បង់លុយ​ឲ្យ​ជនរងគ្រោះ​ត្រឹម​ចំនួន​ប្រមាណ​១​លាន​រៀល «២៥០​ដុល្លារ​អាមេរិក​» ប៉ុណ្ណោះ ទុកជា​ថ្លៃ​ដឹក​សាកសព​ទៅ​វត្ត​ទួល ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ដើម្បី​បូជា និង​ចាត់ចែង​ការធ្វើ​បុណ្យ​។

 

​រូបភាព​នៃ​ការ​បង់លុយ​ពោរពេញ​ដោយ​ភាព​ប្រមាថ​នេះ​ទៀតសោត​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ​ដូចជា​លោកយាយ សឿ សារិន អាយុ​៧៣​ឆ្នាំ ត្រូវជា​ជីដូន​ជនរងគ្រោះ និង​ឈ្មោះ មុំ ត្រូវជា​បងស្រី​ជនរងគ្រោះ បញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​បាន​បង់លុយ​ឲ្យ​ជា​ពីរ​ដំណាក់កាល​គឺ​៖ លើក​ទី​១​ចំនួន​៥០​ដុល្លារ​អាមេរិក ពេល​ដឹក​សាកសព​ទៅ​វត្ត​ដើម្បី​ចាត់ចែង​បូជា និង​លើក​ទី​២ ចំនួន​២០០​ដុល្លារ​អាមេរិក​។​

 

​អនុលោម​តាម​ព័ស្តុតាង​ជាក់ស្តែង​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញថា អ្នកគ្រប់គ្រង​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍ មិន​ត្រឹមតែ​មិនបាន​ទទួលរង​ការចាត់វិធានការ​តាមផ្លូវ​ច្បាប់ «​ផ្អាក​ដំណើរការ​ឬ​បើក​ការស៊ើបអង្កេត​ឲ្យ​បានជា​ក់លាក់​» នោះទេ គឺ​ក្រុមហ៊ុន​សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍​នេះ បានផ្តល់​តម្លៃ និង​ចាត់ទុក​អាយុជីវិត​អ្នកស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​របស់ខ្លួន​ទាប​ជាង​សត្វ​តិរច្ឆាន​ទៅទៀត «​មិន​ឲ្យ​សមត្ថកិច្ច​ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ជាមុន​និង​បង់លុយ​ឲ្យ​ធ្វើបុណ្យ​ត្រឹម​ចំនួន​ប្រមាណ​១​លាន​រៀល​»​។​

 

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រមាណ​១៩ យប់ មាន​ស្ត្រី​ម្នាក់​ឈ្មោះ គឹម គង្គា អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​ក្នុង​អង្គការ​អែន​ហ្ស៊ូ​ឌី​ណា ក៏បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​វេទនា​ផងដែរ​ដោយសារ​ធ្លាក់​ពីលើ​ឧបករណ៍​ទ្វី​ន​ទ្វី​ស្ទ័​រដែ​ល​ដំឡើង​មិន​ត្រឹមត្រូវ​ស្របតាម​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ដាច់​ខ្សែក្រវាត់​សុវត្ថិភាព​មក​ដី​កម្ពស់​ប្រមាណ​១០​ម៉ែត្រ បាក់​ឆ្អឹងឆ្អែង​ខ្ទេចខ្ទី​អស់ «​សូម​ចូល​អាន​គេហទំព័រ​សារព័ត៌មាន​ដើមត្នោត​ចុះផ្សាយ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៣ បន្ថែម​»​។

 

​សូមបញ្ជាក់​ជូន​ថា សួន​កម្សាន្ត​ឌ្រី​ម​លែ​ន​ឌ៍ «Dream Land» មាន​ឧកញ៉ា​វ័យក្មេង​អាយុ​៣៨​ឆ្នាំ​ម្នាក់ ឈ្មោះ ជាម ឃុន​ណាត ជា​ថៅកែ ហើយ​ពេល​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​នៅ​សួន​កម្សាន្ត​នេះ​គឺមាន​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត កូនប្រុស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​។​ ​នេះ​គឺជា​រូបភាព​ដ៏​មហា​អយុត្តិធម៌​មួយ​នៅក្នុង​សង្គម​ខ្មែរក្រោម​ការដឹកនាំ​រប​ស់ «​សម្តេច​តេ​ជោ​សែន​» ដែល​អ្នកមានអំណាច អ្នកមាន​លុយ ឲ្យ​តម្លៃ​ទៅលើ​អ្នកក្រីក្រ​ទាប​ជាង​សត្វ​តិរច្ឆាន​៕​ ប្រភព ដើមត្នោត

dreamland0

 

Leave a Reply

(*) Required, Your email will not be published