មុខសញ្ញា ចោរលួចម៉ូតូម្នាក់ ត្រូវនគរបាលឃាត់ខ្លួនក្រោយធ្វើសកម្មភាពលួច មិនបានប៉ុន្មានម៉ោង

, , Leave a comment

ខេត្ដបន្ទាយមានជ័យ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​ ស្រុក​ម៉ា​ឡៃ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ដ​ក្រោយ​ពី​ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ នៅ​ក្នុងស្រុក​ម៉ា​ឡៃ​ខេត្ដបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៣​ ។​

 

​លោក​ ឃុ​ត​ ចាន់​ហេង​ នាយ​ផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​នៅ​ព្រឹក​ ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​នេះ​ថា​ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​មានឈ្មោះ​ រ៉េ​ត​ សំ​សារី​ ភេទ​ ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្ដ​បន្ទាយ​មាន​ជ័យ​និង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​ យ៉ា​ម៉ា​ហា​ហ្វី​ណូ​ គ្មាន​ស្លាក​លេខ​ ពណ៌​ខៀវ​ មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​នៅ​ក្នុង​ ស្រុក​ម៉ា​ឡៃ​ ។​

 

​លោកនាយ​ផ្នែក​សេនាធិការ​បាន​បន្ដ​ថា​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៣​ ក្រោយ​ពី​ជន​រង​គ្រោះ​ម្នាក់​ ឈ្មោះ​ប៊ុ​ន​ សំ​អឿ​ន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយ​ទី​១​ ឃុំ​-​ស្រុក​ម៉ា​ឡៃ​ ខេត្ដបន្ទាយមានជ័យ​បាន​ប្ដឹង​ឱ្យ​នគរ​ បាល​ជួយ​អន្ដរាគមន៍​ក្រោយ​ពី​ចោរលួច​យក​ម៉ូតូ​ខាងលើ​របស់​គាត់​យក​ទៅ​បាត់​ជនសង្ស័យ​បាន​សារភាព​ថា​ពិតជា​បាន​ ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យ៉ា​ម៉ា​ហ្វី​ណូ​ពិត​ ប្រាកដ​មែន​ ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ដបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​ ៕

T-0264

 

Leave a Reply

(*) Required, Your email will not be published