ឃាត់​ខ្លួន​ស្ត្រី​២​នាក់​ម្តាយ​ និង​កូន ​ជាប់​ចោទ​លួច​លុយស្ត្រី​អាជីវករ​លក់​សាច់​ជ្រូក ​នៅ​ស្រុក​អារញ្ញ

, , Leave a comment

ខេត្ត​បន្ទាយ​មាន​ជ័យ​ ​៖ នគរបាល​ការពារ​ព្រំ​ដែន​គោក​៨១៥ប៉ុស្តិ៍​ក្បាល​ស្ពាន​ ​ច្រក​តំបន់​ម៉ា​ឡៃ​ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ម្តា​យ​និង​កូន​ ​ព្រម​ទាំង​ប្រាក់​៣ពាន់​បាត​ ​និង​លុយ​ខ្មែរ​៦៥ម៉ឺន​រៀល​ ​កាល​ពី​វេលា​ម៉ោង​៩និង​១០នាទី​ព្រឹក​ ​ថ្ងៃ​ទី​១៣ ខែសីហា​ ​២០១៣ នៅ​ចំណុច​ក្បាល​ស្ពាន​ច្រក​តំបន់​ម៉ា​ឡៃ​ ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​លុយ​ស្ត្រី​លក់​សាច់​ជ្រូក​ក្នុង​ផ្សារ​ណ​ង​ពឺ​ ​ស្ថិត​នៅ​ឃុំ​ណ​ង​ពឺ​ ​ស្រុក​អារញ្ញ​ ​ខេត្ត​ស្រះ​កែវ​ ​(ប្រទេស​ថៃ​) ទល់​មុខ​នឹង​ច្រក​តំបន់​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​។

 

តាម​ការ​ឱ្យ​ដឹង​ពី​នគរបាល​ការពារ​ព្រំ​ដែន​គោក​ប៉ុស្តិ៍​ក្បាល​ស្ពាន​ថា​ ​ស្ត្រី​សង្ស័យ​មាន​ឈ្មោះ​ ​កែវ​ ​ឈូក​ ​អាយុ​២៩ឆ្នាំ​ ​រី​ឯ​កូន​ឈ្មោះ​ ​ច​.វ​.ស​ ​ភេទ​ប្រុស​ ​អាយុ​១២ឆ្នាំ​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​ស្នា​ក់​នៅ​ភូមិ​សា​ស្តា​ ​ឃុំ​សា​ស្តា​ ​ស្រុក​សំពៅ​លូន​ ​ខេត្ត​បាត់​ដំបង​ ​រី​ឯ​ស្ត្រី​រង​គ្រោះជា​អាជីវក​រ​លក់​សាច់​ជ្រូក​មាន​ឈ្មោះ​ ​ចៀ​ង​ ​ថា​ ​អាយុ​៣១ឆ្នាំ​ ​និង​ប្តី​ឈ្មោះ​ ​ឈុ​ន​ ​ស៊ី​ណា​ត​ ​អាយុ​២៩ឆ្នាំ​ ​មាន​ទី​លំនៅ​ភូមិ​ត្រ​សេក​ជ្រំ​ ​ឃុំ​ម៉ា​ឡៃ​ ​ស្រុក​ម៉ា​ឡៃ​ ​ខេត្ត​បន្ទាយ​មាន​ជ័​យ​។

 

លោក​ ​ឃុ​ត​ ​ចា​ន់​ហេង​ ​នាយ​ផ្នែក​សេនា​ធិ​ការ​នា​នៃ​អធិការ​ស្រុក​ម៉ា​ឡៃ​ ​បាន​ប្រាប់​ឲ្យ​ថា​ ​ក្រោយ​ពី​ការ​ឃាត់​ខ្លួន​ស្ត្រី​សង្ស័យ​ ​និង​កូន​ប្រុស​បាន​សារភាព​ថា​ ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​លួច​លុយ​ពិត​ប្រាកដ​មែន​ ​និង​រក​ឃើញ​ប្រាក់​នឹង​កូន​ប្រុស​ចំនួន​១.៣០០បាត​(លុយ​ថៃ​) និង​លុយ​ខ្មែរ​ចំនួន​២ម៉ឺន​រៀល​ ​រី​ឯ​លុយ​សេស​សល់​ទាំង​នោះ​នៅ​នឹង​ស្ត្រី​សង្ស័យ​ទាំង​អស់​ ​រួច​លោក​ក៏​បាន​ប្រគល់​ជូន​ទៅ​ស្ត្រី​រង​គ្រោះជា​អា​ជី​ករ​លក់​សាច់​ជ្រូក​វិញ​ ​ចំណែក​ស្ត្រី​សង្ស័យ​ ​និង​កូន​ប្រុស​ត្រូវ​បាន​ប​ញ្ជូ​ល​ទៅ​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ម៉ា​ឡៃ​ ដើម្បី​ដោះ​ស្រាយ​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់​ ​៕

11 11 (1) 11 (2)

 

Leave a Reply

(*) Required, Your email will not be published