យក​ម៉ូតូ​មិត្ត​ភ័​ក្រ​ទៅ​បញ្ចាំ​យក​លុយ​មក​ចាយ​ត្រូវ​មិត្ត​ភ័​ក្រ​ស្រែ​កថា​ចោរ​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​

, , Leave a comment

រាជធានី​ភ្នំពេញ ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ ខណៈ​ដែល​បុរស​២​នាក់​ ជិះ​ក្នុង​រ៉ឺ​ម៉ក​កង់​បី​ ហើយ​ក្នុង​ចំណោម​២​នាក់​នោះ​ មាន​បុរស​ម្នាក់​បាន​ស្រែ​កថា​មិត្ត​ភ័​ក្រ​របស់​ខ្លួន​ជា​ចោរ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ដល់​នគរបាល​ចរាចរណ៍​ឈរ​នៅ​គោលដៅ​ ចេញ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ភ្លាមៗ​។​ ករណី​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ២១​និង​២០​នាទី​ យប់​ថ្ងៃ​ទី​ ១២​ ខែសីហា​ ឆ្នាំ​ ២០១៣​ នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ​ ក្នុង​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​

 

​តាម​សំដី​ពី​ម្ចាស់​ម៉ូតូ​ថា​កាលពី​វេលា​ម៉ោង​ប្រហែល​២​រសៀល ខ្លួនគេ និង​មិត្តភក្ដិ​៣-៤​នាក់ ទៀត​បាន​ប្រើ​មិត្តភក្ដិ​ម្នាក់​ឲ្យ​ជិះ​ម៉ូតូ​ខ្លួន ទៅរក​ទិញ​ថ្នាំ (​ម៉ា​ទឹកកក​) យកមក​ជក់​ទាំង​​អស់​​គ្នា ។ ដោយ​ខ្វះ​លុយ​ជនសង្ស័យ​ក៏បាន​យក​ម៉ូតូ​ទៅ​បញ្ចាំ​ក្នុង​តំលៃ​៥០០​ដុល្លារ ដើម្បី​យកលុយ​ទៅ​ទិញ​ថ្នាំ ។​


​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយមក​ក៏​នាំគ្នា​ទៅ​លោះ​ម៉ូតូ​វិញ ដោយ​ខ្វះ​ថ្លៃ​ការ​គេ ក៏​នាំគ្នា​ជិះ​រ៉ឺម៉ក​កង់​៣​ត្រឡប់ទៅផ្ទះ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនសង្ស័យ​ក៏បាន​លោត​ចេញពី​រ៉ឺ​ម៉​ង​កង​៣​គេចខ្លួន តែ​ត្រូវ​ម្ចាស់់​ម៉ូតូ​ស្រែកថា​ចោរៗ ទើប​សមត្ថកិច្ច​ដើរល្បាត​ឃើញ​ឃាត់​ខ្លូន​បាន​ភ្លាម​តែម្តង​។​ ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ប៉ុស្ដិ៍​នគ​បាល ចតុមុខ​ដើម្បី​សាកសួរ​បន្ត​៕

1-400x251

 

Leave a Reply

(*) Required, Your email will not be published