រាជធានីភ្នំពេញ ៖ ក្រោមក្រសែភ្នែកមនុស្សរាប់រយនាក់ ឈិត សុជាតា បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង រហូតធ្វើឲ្យភ្ញៀវខ្លះដកកចំហមាត់ភ្លេចទទួលទានទៀតផង នៅពេលដែលតារាសាច់សខ្ចី សម្តីស្រទន់នាង ឈិត សុជាតា បានរំលេចរង្វះដើមទ្រូងពើងធំមូលក្បំនិងបញ្ចេញក្បាលពោះលេចរន្ធផ្ចិតនៅកណ្តាលវាលគួរឲ្យព្រឺព្រួចនោះ។ ប៉ុន្តែយ៉ាងណា ពិធីការិនីជើងចាស់រូបនេះ ហាក់ស្ថិតនៅក្នុងអារម្មណ៍ធម្មតា។
លេចមុខនៅក្នុងពិធីសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន Angel Trading ពិធីការិនីនាង ឈិត សុជាតា បានបញ្ចេញស្នាមញញឹមជាមួយនឹងភាពរួសរាយរាក់ទាក់និងបានបង្ហើរសំនៀងជាមួយនឹងការសួរសុខទុក្ខដល់មិត្តភក្តិ និងសារព័ត៌មានជាតិ និងអន្តរជាតិទៀតផង។ តារារូបនេះបានឲ្យដឹងថា ការលេចមុខរបស់នាងនៅពេលនេះក្នុងនាមជាភ្ញៀវកិត្តិយសផង និងជាតារាបង្ហាញម៉ូដឲ្យផលិតផលរបស់ក្រុមហ៊ុននោះផង។
ជាមួយនឹងភាពរួសរាយនេះ ឈិត សុជាតា បានទទួលការចាប់អារម្មណ៍យ៉ាងក្រាស់ក្រែលពីសំណាក់អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសរាប់រយនាក់នៅក្នុងពិធីពិសេសបងបុរសៗ នៅពេលដែលតារាសាច់សខ្ចីដ៏មានប្រជាប្រិយរូបនេះបានរំលេចរន្ធផ្ចិតរបស់ខ្លួននៅលើគោក ជាមួយនឹងឈុតសម្លៀកបំពាក់ខើចខ្លីមែនទែន បិទបាំងបន្តិចបន្តួចគួរឲ្យញាក់សាច់តែម្តង។ ភ្ញៀវកិត្តិយសខ្លះនៅពេលបានឃើញពីសម្រស់ពិតរបស់តារារូបនេះហើយ ទប់មាត់មិនជាប់ក៏និយាយថា ឈិត សុជាតា ពិតជាស្អាតអស្ចារ្យ សាច់សរលោង ដើមទ្រូងធំមូលក្បំ រាងស្វែលចង្កេះអង្ក្រង គួរឲ្យក្នាញ់អត់ទ្រាំសរសើរមិនបានទេ។
ការស្លៀកពាក់សិចស៊ីរបស់តារាស្រីម្ចាស់ក្រុមហ៊ុនទេសចរណ៍ STAរូបនេះបានសបញ្ជាក់ឲ្យដឹងថា ទោះបីជានាងវ័យច្រើនគួរសមរវល់ការងារដ៏មមាញឹកទាំងនៅក្នុងសិល្បៈ និងជំនួញក៏ដោយតែរូបនៅតែមានសម្រស់ក្មេងជាងវ័យដដែលមិនចាញ់ក្មេងស្រីវ័យ១៨-១៩ឆ្នាំនោះទេ៕
ប្រភព ភ្នំពេញប៉ុស្តិ៍