មន្រ្តីកងរាជអាវុធហត្ថម្នាក់​ ត្រូវ​ព្រះរាជអាជ្ញាកោះហៅ មកសាកសួរ ករណី​​យកកំប៉ុងស្រាបៀរគប់រថយន្ត​ និង​ចាប់​ឃុំ​ខ្លួន​អ្នក​បើកបរ​

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ លោក​ ​ពេញ ​វិបុ​ល​ ​ព្រះ​រាជអា​ជ្ញា​សា​លាដំបូង​ខេ​ត្ត បាន​បញ្ជា​ឲ្យអាវុ​ធហត្ថ​ខេត្ត កោះហៅមន្ត្រីអាវុធហត្ថលើផ្ទៃប្រទស មកធ្វើការសាកសួរពាក់ព័ន្ធ ករណីវឹងស្រា បាន​យក​​កំ​ប៉ុង​​ស្រាបៀរ ​គប់​ទៅ​​​លើ​រថ​​យន្ត​ដឹ​ក​​អ្នក​​ដំ​ណើ​រ​​​រ​បស់​​​ក្រុមហ៊ុន រិទ្ឋ​មុនី ហើយ​​​ចា​ប់​អ្នក​​បើ​ក​ប​រ​ ​និង​ ព្រូ ​វាយ​ខ្នោះ ព្រួត​វាយ​ ​ដំ​​យ៉ា​​ង​​​ដំ​ណំ​ ​។ មន្ត្រី​​អា​វុធហ​ត្ថ​លើ​ផ្ទៃប្រទេស ដែល​​ត្រូវ​​ព្រះ​​រា​ជ​​អា​ជ្ញា​​កោះ​ហៅ​​មា​នឈ្មោះ ស៊ន​ ​ដារ៉ា ជាមន្រ្តី នៅស្នងការសន្តិសុខ និងព័​ត៌​មាន​ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

 

នៅព្រឹកមិញនេះ ​លោ​ក​​ ពេ​ញ​ ​វិបុល​ ​បា​ន​ទៅពិនិត្យ និ​ង​ណែនាំ​ពី​ចំ​ណា​ត់​កា​រ​ចំ​ពោះ​មន្រ្តី​អាវុធហត្ថ​ខេត្តកំ​ពង់ឆ្នាំង ដោ​យបញ្ជា​ឲ្យដោះ​ខ្នោះ​ចេ​ញពីអ្នក​បើកប​រ​ ​និ​ង ព្រូ ហើ​យ​មិន​ឲ្យ​ឃុំ​ខ្លួន​ អ្នក​ទាំង​ពី​ក្នុង​កន្លែង​ឃុំខ្លួន​នោះ​ទេ ។ ជាមួយ​គ្នានេះ​ដែរលោកព្រះ​រាជ​អាជ្ញា បាន​បញ្ជាឲ្យ​អាវុធ​ហត្ថ​បញ្ជូន​សំណុំរឿ​ងមក​អយ្យការ ដើម្បី​​លោក​ចាត់​ការឲ្យ​បាន​ឆាប់រហ័ស ។ លោ​​ក ពេញ វិបុល បាន​មានប្រសាសន៍ថា នឹ​ងចា​ត់​កា​រ​សំ​ណុំរឿ​ងនេះ​ឲ្យបានឆាប់រហ័ស ។ ចំ​ពោះអ្នក​ណាអ្នកខុស ឬអ្នក​ត្រូវនោះ លោ​កនឹងពិនិត្យ​មើល​អ​ង្គហេតុ ។

 

លោកព្រះអាជ្ញាបានមា​នប្រសាស​ន៍ថា​ ចំ​ពោះ​អ្នកបើកបរ និង ព្រូ រួម​នឹង​រថ​យ​ន្ត​លោ​កនឹ​ងដោះ​លែ​ង​​ពេ​លអាវុធ​ហត្ថប​ញ្ជូនម​ក​ដល់​អ​យ្យការ តា​មកា​រ​ធា​នា​រ​បស់​ប្រធា​ន​ក្រុម​ហ៊ុន​រិទ្ធិមុនី​ ។ គួរ​រំ​លឹ​កថា​ មន្រ្តី​អាវុធ​ហត្ថ​ ​ស្រវឹង​ស្រា​រូប​នេះ​​​បា​ន​យ​កកំប៉ុង​ស្រាបៀរ​គ​ប់ទៅ​លើរថយន្ត​ក្រុង​របស់​ក្រុម​ហ៊ុន រិទ្ឋ​មុនី ​ហើយពេ​ល​ដែ​លអ្នក​បើក​បរ និង​ព្រូចុះ​ទៅ​សួរនាំ​បែរជា​ចាប់​វាយ​ខ្នោះ​ ហើយ​ឃាត់​ទាំង​រថ​យ​ន្ត និងដំណើ​រជាច្រើន​នា​ក់ឃា​ត់​ទុកកាលពីវេ​លា​ម៉ោ​ង ​១០​ និង ៣០ នាទី​ថ្ងៃទី ​១១ ខែសីហា នៅ​តា​មប​ណ្តោ​យផ្លូវ​ជាតិ​លេខ ៥ ត្រ​ង់ចំណុ​ច​មុខ​​ក​ង​រា​ជអាវុធ​ហត្ថ​ខេត្ត​កំព​ង់ឆ្នាំង​ ស្ថិត​ក្នុង​ភូមិអន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច ។

 

ក​ង​​រាជអាវុធ​​ហត្ថ​ដែល​​ឈរ​ជើង​នៅ​ទី​នោះ​​​​បា​ន​យក​កំប៉ុង​ស្រាបៀរ​មាន​​ទឹក​ទៅគប់​រថ​យន្ត​ក្រុង​ដឹក​អ្នកដំណើ​របណ្តាល​ឲ្យ​ភ្ញា​ក់ផ្អើល​ដល់អ្នកដំណើរ ​ដោយ​សា​រ​តែអ្នក​បើកបររថ​យន្ត​បាន​គេច និង​ជាន់ហ្រ្វាំង​យ៉ាងប​ង្ខំ។ អ្វី​ដែល​ហួសចិត្ត​ទៅ​​ទៀ​​ត​នោះអ្នក​បើ​កប​រ និង ព្រូ ​រថ​យន្ត​ត្រូវ​បានក​ង​រា​ជអាវុធ​ហត្ថ​ចាប់វាយ​ខ្នោះបញ្ជូន​ម​កទាំ​ង​រ​ថយន្ត និងអ្នក​ដំណើ​រ មក​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ទាំង​យប់​ ៕

CIMG1819 122 (2)

 

Leave a Reply

(*) Required, Your email will not be published