ប្តូរពី​​ភូមិខ្មោចដែលគេបោះបង់ចោល​ ក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញ

, , Leave a comment

ប្រទេស​អ៊ីតាលី ៖ Romagnano al Monte ជា​ភូមិតូច​មួយ​នៅ​ទីក្រុង Salerno នៃ​ប្រទេស​អ៊ីតាលី ​ដែលត្រូវ​គេ​បោះ​បង់​ចោល​​បន្ទាប់​ពី​ត្រូវ​បំផ្លាញ​ដោយគ្រោះ​រញ្ជួយ​ដីឈ្មោះ Irpinia កាលពី​ឆ្នាំ១៩៨០ ក្រោយមក​ត្រូវបាន​គេ​ចាត់ទុកជា​ទីក្រុង​ខ្មោច។ គ្រោះរញ្ជួយ​ដី​នោះ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ប៉ះពាល់​ដល់​ប្រជាជន​ជាង៣០០០នាក់ ដែល​មិនអាច​ស្តារ​ជីវភាព​វិញបាន។ ប្រជាជន​នៅ​ទីនោះ​បាន​ចាក​ចេញពី​ភូមិ Romagnano al Monte ដោយ​បន្សល់ទុក​ផ្ទះ​បាក់បែក​ជាច្រើនរយៈពេលជាង ៣០ ឆ្នាំទៅហើយ។ តាំងពីឆ្នាំ២០០០មកភូមិ Romagnano al Monte ដែលជាទី​ស្ងាត់​ជ្រងំ​នោះ​បាន​ក្លាយជា​កន្លែង​​ទេសចរណ៍ដ៏ទាក់ទាញមួយ។ បច្ចុប្បន្ន​ផ្ទះ​ទាំងនោះ​មាន​សភាព​ដូចជា​សំណង់​បែកបាក់​ពី​បុរាណ ៕

OLYMPUS DIGITAL CAMERA Italy Italy (1) Italy (2) Italy (3) Italy (4) Italy (5) Italy (6) Italy (7)

 

Leave a Reply

(*) Required, Your email will not be published