បុរស​ម្នាក់​សម្លាប់​គូ​ដណ្ដឹង​ និង​ម្ដាយ​ក្មេក​ហើយ ​រាំ​គ្រលែង​​ចង្កេះ​យ៉ាង​រំភើយ

, , Leave a comment

ប៉ូលិស​ថៃ​កំពុង​តាម​ប្រមាញ់​បុរស​ម្នាក់​ដែល​បាន​បាញ់​សម្លាប់​គូ​ដណ្តឹង ​និង​ម្ដាយ​របស់​នាង​ក្នុង​ហាង​លក់​ឡាន​មួយ​កន្លែង​ក្នុង​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។​ ឃាតក​រូប​នោះ​ត្រូវបាន​គេ​ថត​ជាប់​ក្នុង​កាមេរ៉ា​ ដោយ​ធ្វើ​សកម្មភាព​រាំ​យ៉ាង​សប្បាយ​រីករាយ​ក្រោយ​បាញ់​អស់​បី​គ្រាប់​ទៅ​លើ​ជន​រង​គ្រោះ​រួច​មក។ ក្នុង​វីដេអូរបស់​​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​ឃាតក​ឈ្មោះ​ Tasaphol Haekla អាយុ​​ ៣៥ឆ្នាំ​ ​បាន​និយាយ​ជាមួយ​គូ​ដណ្ដឹង​ឈ្មោះ​ Kewellin Hongthong ​វ័យ​ ២៨​ ឆ្នាំ​​បន្តិច​មុន​នឹង​ដក​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​ទៅ​លើ​នាង ​ ៣​ គ្រាប់។

 

ក្រោយ​មក​ម្ដាយ​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​​ Wimol Hongthong ​​ប្រឹង​​រត់​​ចេញ​​ពី​​ហាង​ ​PS Modify Chon Buri​ ​តែ​​ត្រូវ​​ជន​ល្មើស​​​ចាប់​​ជាប់​​ និង​​បាញ់​​សម្លាប់​​នៅ​​​ច្រក​​ទ្វារ​ចេញ​ចូល​​តែ​​ម្ដង។ បន្ទាប់​ពី​បាញ់​អនាគត​ម្ដាយ​ក្មេក ​និង​គូដណ្ដឹង​ហើយ​ ជន​ជាប់ចោទ​បាន​រាំ​គ្រលែង​ចង្កេះ​បន្តិច​ រួច​ក៏​ត្រឡប់​ចូល​ហាង​និយាយ​ប៉ុន្មាន​ម៉ាត់​ទើប​ចាកចេញ​ទៅ។ Kalayanat Namsuwan ​ដែល​ជា​មិត្ត​ជិតដិត​នឹង​ជន​រងគ្រោះ​ និង​ជា​សាក្សី​នៅ​កន្លែង​កើតហេតុ​ដែរ​នោះ​បាន​និយាយ​ប្រាប់​កាសែត​បាងកកប៉ុស្ថិ៍​ថា​ មិត្ត​របស់​នាង​ទៅ​កាន់​ហាង​នោះ​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​ពេល​មាន​ជម្លោះ​ជាមួយ​ Haekla ​ដោយ​ដឹង​ថា​ គេ​មាន​កាំភ្លើង​ជាប់​នឹង​ខ្លួន។

 

សាក្សី​ដដែល​បន្ត​ថា​ មុន​ពេល​ចាក​ចេញ​ ជន​ល្មើស​បាន​ចូល​មក​ក្នុង​ហាង​ព្រលយ​សម្ដី​ថា ​“នរណា​ចង់​ធ្វើ​សាក្សី​អាច​ធ្វើ​បាន”។ គូ​ស្នេហ៍​ទាំងពីរ​គ្រោង​រៀបការ​នៅ​ថ្ងៃ​ទី ​២៨ ​សីហា​ខាង​មុខ ​តែ​ត្រូវ​ជួប​នឹង​គ្រោះ​អាក្រក់​នេះ​ទៅ​វិញ៕

thaishotcamera

 

Leave a Reply

(*) Required, Your email will not be published