ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ពាក់​ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​សង្ស័យថា បាន​លួច​រថយន្ត​របស់​ស្ត្រី​ដែល​បំរើការ​នៅ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​ CTN គ្រា​ដែ​ល​​​នាង​ដាក់​ផ្ញើ​នៅ​ចំណតរថយន្ត​មួយកន្លែង​នៅ​បរិវេណ​សាកល​វិទ្យាល័យ​បៀ​ល​ប្រាយ ។ ហេតុ​ការ​ណ៏​ចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែសីហា​ ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​កែង​ផ្លូវ​២​១​០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ។​

ជនសង្ស័យ​ឈ្មោះ វ៉ាន់ ភេទ​ ប្រុស​អាយុ​៤៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅផ្ទះ​៧B ផ្លូវ​លេខ​៣៦៩ សង្កាត់​ព្រែកប្រា​ខណ្ឌមានជ័យ ។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ពៅ ធា​រី ភេទ​ស្រី អាយុ​២៦ ឆ្នាំ មុខរបរ ជា​បុគ្គលិក​ទូរ​ទស្ស​ន៏ CTN ស្នាក់​នៅផ្ទះ​លេខ​៥៥ ភូមិ​ព្រែក​ស្វាយ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

យោងតាម​របាយ​ការ​ណ៏​នគរបាល​ឲ្យ​ដឹងថា មុនពេល​កើត ហេតុ​ថ្ងៃទី​៨ ខែ សីហា ឆ្នាំ ២០១៣ នារី​រងគ្រោះ​បាន​យក​រថយន្ត​ម៉ាក​កូរ៉ូឡា​ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​២០៩១ ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-8811 របស់ខ្លួន ទៅ​ផ្ញើរ​ក្នុង​បរិ​វេញ​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​ដែល​ស្ថិត​តាម​បណ្ដោយ​ ផ្លូវ​សុធា​រស់ក្នុង​សង្កាត់​ទន្លេបាសាក់ រួច​ចូលទៅ​ធ្វើការ ។ លុះ​ចេញ​មកវិញ នៅ​ម៉ោង​១១ និង​១២​នាទី​ស្រាប់តែ​បាត់រ​ថយ​ន្តែ​ម្ដង ហើយក៏​បានដាក់​ពាក្យបណ្ដឹង ទៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ។​

ក្រោយមក​នា​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ សីហា ភ្នាក់ងារនគរបាល​ស​ង្កា​ត់​ទន្លេបាសាក់ ក៏​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ រូ​ច​តាម​ចា​ប់បាន​តែម្ដង ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

T-0235-1 T-0236-3

 

Leave a Reply

(*) Required, Your email will not be published