បើករថ​យន្ត​ក្រុង​ដឹក​អ្នក​ ដំណើរ​ពេល​យប់​ប៉ះ​ចំ​ថ្ងៃ​ស៊យ ប៉េអឹម​ស្រវឹង​គប់​កំប៉ុង​ស្រាបៀរ​ ដាក់​រថយន្ត​និង​ចាប់​ដាក់​ខ្នោះ

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​អាវុធហត្ថស្នាក់ការ ៥០០ ស្រវឹងស្រា បាន​យក​កំប៉ុង​ស្រា​បៀរ គប់​ទៅលើ រថយន្តក្រុង​ក្រុមហ៊ុន រិ​ទ្ឋ​មុនី ហើយ​ពេលដែល​អ្នកបើកបរ និង​ព្រូ​ចុះទៅ​សួរនាំ​បែរជា​ចាប់វាយ​ខ្នោះ ហើយ​ឃាត់​ទាំង​រថយន្ត និង ដំណើរ​ជាច្រើន​នាក់​ឃាត់ទុក។ រឿង​មិនគួរ​កើត​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០នាទី​ថ្ងៃទី ១១ ខែសីហា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ត្រង់ចំណុច​មុខ របស់​កងរាជអាវុធហត្ថ​ខេត្ត កំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​អន្លុងត្នោត ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច។

 

កង​រាជ​អាវុធ​ឈរជើង​នៅ​ទីនោះ បាន​យក​កំប៉ុង​ស្រា​បៀរ​មានទឹក​ទៅ​គប់ រថយន្តក្រុង​ដឹក អ្នកដំណើរ​បណ្តាល​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ដោយសារតែ អ្នកបើកបរ រថយន្ត បានគេច និង​ជាន់​ហ្វ្រាំង​យ៉ាង​បង្ខំ។ អ្វីដែល​ហួសចិត្ត ទៀត​នោះ អ្នកបើកបរ​និង​ព្រូ រថយន្ត​ត្រូវបាន កងរាជអាវុធហត្ថ ចាប់វាយ​ខ្នោះ បញ្ជូនមក​ទាំង​រថយន្ត​និង​អ្នកដំណើរ មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ទាំងយប់។ អ្នកបើក​រថយន្តក្រុង ឈ្មោះ សៀង ទូច អាយុ ២៨ឆ្នាំ មាន​ទីលំនៅ​ខេត្តពោធិសាត់ និង​ព្រូ​រថយន្តពួកខ្លួន​បាន​បើករថយន្ត​របស់​ក្រុមហ៊ុន រិ​ទ្ឋ​មុនី ពាក់​ស្លាក​លេខ ភ្នំពេញ 3B.0044 ដឹក​អ្នកដំណើរ​ពី​ភ្នំពេញច្រើន​នាក់ ដែល​កំពុង​ផឹកស៊ី​ស្រវឹង​បាន​យក ស្រា​បៀរ​មានទឹក​មួយ​កំប៉ុង គប់​មក​ចំ​មុខ​រថយន្ត ផ្ទុះ​បែក​ធ្វើបណ្តាល​ឲ្យ​ផ្ទុះ​មែន ភ្លាមនោះ ស្រាប់តែ​ព្រូ និង​អ្នកបើករថយន្ត​បាន​យក​ដែក​ទីប និង​កាំបិត​មក​ដេញតែម្តង ។

 

លោក រស់ វុ​ទ្ឋា ប្រធាន​ស្នាក់៥០០កងរាជអាវុធហត្ថ​ខេត្ត បាន​និយាយថា អ្នក​គប់​រថយន្តក្រុង​នោះថា ជីវិត​មនុស្ស​ក្នុង​ឡាន​ទាំង​ក្មេង​ចាស់​ជាង៤០នាក់ មិនមែន​ស្លាប់​ហើយ​អាច​ទិញ​វិញ​បាន​តាម​ទីផ្សារដំបូង​ខេត្ត និង​លោក សុខ ចាន់​មុនី តំណាង​ក្រុមហ៊ុន​រថយន្តក្រុង​បានមក​ពិនិត្យមើល​រថយន្ត និង​អ្នក​ដំមិនត្រូវ​ទេ និង​ចាត់ការ​តាមផ្លូវ​ច្បាប់៕

122 (2) 122 (1) 122

 

Leave a Reply

(*) Required, Your email will not be published