​លោក​ ​យិ​ន ប្រ​សិ​ទ្ធ ព​ង្រា​យ​​​ន​គ​រ​បា​ល​​សេដ្ឋ​កិ​ច្ច​ក្រ​សួ​ង​មហា​​ផ្ទៃ ដែ​ល​​គ្មា​ន​​ឈ្មោះ​​ក្នុង​​លិ​ខិ​​ត​បេស​ក​ក​ម្ម​​ឲ្យ​​ចេ​ញ​​ដា​ក់​​ប៉ុ​ស្តិ៍​​ជ​ជុះ​​

, , Leave a comment

ខេត្ត​​សៀមរាប​-​ឧ​ត្ត​រ​មានជ័យ ៖ លោក យិន ប្រសិទ្ធ ជា​ប្រធាន​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ គ្រប់គ្រង​៣​ខេត្ត ទាំង​ផ្នែក​ទំនិញ​និង​ការដឹកជញ្ជូន ឈើ​ខុសច្បាប់ បាន​ចាត់តាំង​មន្ត្រី ក្រោម​ឱវាទ​របស់ខ្លួន ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ក្នុង​ខេត្តសៀមរាប និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​ធ្លាប់​បង្ក​បាតុភាព​មិន​ប្រក្រតី​ជាច្រើន ធ្វើ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ មិន​សប្បាយ​ចិត្តជា​ញឹកញាប់​ផងដែរ​។ ប៉ុន្តែ​លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិអំណាច​ធំធេង ក្នុង ការចាត់តាំង​មន្ត្រី​ជំនិតៗ ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់ មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណាត់ការ​រឹតបន្តឹង របស់​ថ្នាក់លើ​ម្តងណា​ឡើយ​។​

 

​នៅក្នុង​ខេត្តសៀមរាប គេ​សង្កេតឃើញ​លោក យិន ប្រសិទ្ធ បាន​ពង្រាយ​មន្ត្រី​ជំនិតៗ​របស់គាត់​ឲ្យ​ដាក់​ប៉ុស្តិ៍​ជជុះ​និង​ចេញ​ល្បាត​តាម​ដងផ្លូវ​ជាតិ​សំខាន់ៗ ដូចជា​នៅតាម​ផ្លូវ​លេខ​៦៧ មាន​មួយក្រុម ផ្លូវជាតិ​លេខ​៦៨ មួយក្រុម​ទៀត និង​នៅ​ចំណុច​ស្រុក​ពួក មួយក្រុម រហូតដល់​ចំណុច​ស្រុក​ជីក្រែង មួយក្រុម​ទៀត​។ នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ដែល​ចុះទៅ​បំពេញភារកិច្ច​ក្នុង​ខេត្តសៀមរាប បាន​ប្រព្រឹត្ត​នូវ​រឿងអាស្រូវ​ជាច្រើន ដូចជា​ឈ្មោះ ងួន បូរ៉ា ជាដើម​គឺ​ល្បីល្បាញ​បំផុត​ខាង​កោសរូស គាប​ជំរិត​ឲ្យ​អ្នករកស៊ី​ទាំង​តូច​ទាំង​ធំ ចូល​បង់លុយ​ហើយ​ក្នុងករណី​ខ្លះទៀត​ដែល​ក្រុម​ឈ្មួញ​អាង​ខ្សែ​ទុយោ ឬ​មិន​បង់លុយ​តាម​ការទាមទារ លោក ងួន បូរ៉ា បាន​សហការ​ជាមួយ​សាច់ញាតិ​របស់ខ្លួន ជា​ស្នងការរង​នគរបាល​ខេត្តសៀមរាប ចុះទៅ​បង្ក្រាប​យក​ស្នាដៃ បង្អួត​ថ្នាក់លើ​ជាមិនខាន បើទោះបីជា​កម្មវត្ថុ​នៃ​ការបង្ក្រាប​នេះ ផ្តើមចេញពី​ការចរចា​ផលប្រយោជន៍​គ្នា​មិនត្រូវ​ក៏ដោយ​។​

 

​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯណោះ​វិញ មន្ត្រីនគរបាល​សេដ្ឋកិច្ច​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ ត្រូវ​បានដាក់​ប៉ុស្តិ៍​ជជុះ និង​ត្រៀម​រថយន្ត​សម្រាប់​ប្រដេញ ឡាន​ដឹកទំនិញ​ទាំងឡាយណា ដែល​មិនបាន​ចូល​បង់លុយ​ឲ្យ​ពួកគេ ហើយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ទីតាំង​យុទ្ធសាស្ត្រ​នៃ​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ មកពី​ស្រុកថៃ ឆ្លងកាត់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឡើងមក​កាន់​ខេត្តសៀមរាប ដើម្បី​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ ដោយ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​ទាំង​រថយន្ត​នីសា​ន់ ឬ​រថយន្ត​ទួរីស ដឹក​តាម​ប៊ីដុង ក៏ដូចជា​ការប្រើប្រាស់រ​ថ​យន្ត​ស៊ីទែន មិនអាច​គេចផុត​ពី​ក្រសែភ្នែក​របស់​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ បានទេ​។ ជាពិសេស​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឡើង​ដុះ​ស្លែ ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ ទាំង​ឈើ​ប្រណីត និង​ឈើ​អារ​ប្រភេទ​លេខ​២ ដែល​ជ្រក​ក្រោម​អាជ្ញាប័ណ្ណ​សម្បទាន សុទ្ធ​តែមាន​ទំនាក់ទំនង​ល្អ ក្នុងការ​បង់លុយ​ជូន​លោក យិន ប្រសិទ្ធ ជាប់​ជាប្រចាំ​ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​។​

 

​កម្លាំង​ដែល​លោក យិន ប្រសិទ្ធ ចាត់តាំង​ឲ្យ​ចុះទៅ​ឈរជើង​តាមផ្លូវ​ជាតិ​សំខាន់ៗ ក្នុង​ខេត្តសៀមរាប​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ សុទ្ធតែជា​ជើង​កាប់​ដាវ ហើយ​មន្ត្រី​ខ្លះ​មិនមាន​ឈ្មោះ ក្នុង​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​នោះទេ ប៉ុន្តែ​អាច​ចុះ​ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ ឬ​ប្រដេញ​ឡាន​ដឹកទំនិញ​ឲ្យ​ចូល​បង់លុយ​តាមតែ​អំពើ​ចិត្ត​។ មន្ត្រីនគរបាល​មួយចំនួន បាន​ដេញថ្លៃ​ប៉ុស្តិ៍​ពី​លោក យិន ប្រសិទ្ធ ដើម្បី​ចាត់ចែង​ក្នុងការ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​ដឹកទំនិញ​គេចពន្ធ ឬ​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ក្នុងតម្លៃ​២​ពាន់ ឬ​៤​ពាន់​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដូច្នេះ​ដើម្បី​បាន​លុយ​ឡើង​ឲ្យ​លោក យិន ប្រសិទ្ធ​គ្រប់​ចំនួន និង​ទាន់ពេល វេលា មន្ត្រី​ទាំងនោះ​ត្រូវតែ​ព្យាយាម​ប្រមូល​តាម​គ្រប់​រូបភាព មិន​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។​

 

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ ជាពិសេស​ដេប៉ូ​លក់​ឈើ និង​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​ខុសច្បាប់​និង​ស្របច្បាប់ ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​មកកាន់​អគ្គស្នងការ​នគរបាល​ជាតិ ពី​បាតុភាព​ផ្សេងៗ​ដែល​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​បញ្ជា​របស់លោក យិន ប្រសិទ្ធ កោសរូស​បង្ខំ​ឲ្យ​ពួកគេ​បង់លុយ​តាមតែ​អំពើ​ចិត្ត ប៉ុន្តែ​ជា​យុទ្ធសាស្ត្រ​លោក យិន ប្រសិទ្ធ គ្រាន់តែ​ផ្លាស់ប្តូរ​មន្ត្រី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដើម្បី​យក​គាប់​យក​គួរ​ជាមួយ​ថ្នាក់លើ ដោយ​គ្មាន​ឆន្ទៈ​កែទម្រង់ ភាព​អសកម្ម​ម្តងណា​ឡើយ​។ អគ្គស្នងការ​នគរបាល​ជាតិ បានផ្តល់​សេចក្តីទុកចិត្ត​ឲ្យ​លោក យិន ប្រសិទ្ធ គ្រប់គ្រង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ​នៅ​ភាគ​ឧ​ត្ត​រ​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​ខកចិត្ត​បំផុត ដោយសារតែ​លោក យិន ប្រសិទ្ធ គិតគូរ​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរយៈ​ការចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ដាក់​ប៉ុស្តិ៍​ជជុះ និង​ប្រដេញ​ឡាន​ដឹកទំនិញ​យកលុយ​យ៉ាង​ប្រសេចប្រសាច​ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ ដែល​រហូតមក​ដល់ពេលនេះ នៅតែ​គ្មាន​ការកែទម្រង់​ទាល់តែសោះ​៕

 

16-May5

ប្រភព​ វត្តភ្នំ

 

Leave a Reply

(*) Required, Your email will not be published