សង្គម​ស៊ីវិល​ជាង​៤០​អង្គការ ប្រតិកម្ម​នឹង​ការ​ប្រកាស​លទ្ធផល​ឆ្នោត​ របស់​គ.ជ.ប

, , Leave a comment

រា​ជ​ធា​នីភ្នំពេញ ៖ បន្ទប់​ស្ថាន​ការ​ណ៍​ថ្ងៃបោះ​ឆ្នោតឆ្នាំ ២០​១​៣ ​ដែ​លមា​នអង្គ​កា​រជា​ង​ ៤០ ចូលរួម​បានចេ​ញ​សេ​ច​ក្តីថ្លែងកា​រណ៍មួយកាលពីព្រឹកថ្ងៃទី១​២ ខែសីហា ដោយ​សម្តែង​ការ​ខក​ចិត្ត ​​ទៅ​លើ​​កា​រ​ស​ម្រេចចិត្ត​​រប​ស់​គ​ណៈ​ក​ម្មាធិកា​រជាតិ​​រៀ​បចំ​កា​រ​បោះ​​ឆ្នោត ក្នុង​ការប្រកា​សល​ទ្ធ​ផល​នៃកា​របោះឆ្នោត​នៅព្រឹក​ថ្ងៃចន្ទ​នេះ ​ដោយហេ​តុ​ផលថា បញ្ហាភា​ពមិនប្រក្រតី​ មិន​ទាន់ត្រូវ​​​បានដោះ​ស្រាយនៅ​ឡើយ ។

 

​​សេច​ក្តីប្រ​កា​ស​ព័​ត៌មា​ន​រ​ប​​ស់អង្គកា​រ​ជា​ង​ ​៤០ ​ចេញផ្សា​យនៅថ្ងៃ​ទី១២ ខែសី​ហា ​ឲ្យដឹ​ង​ថា កា​រស៊ើប​អង្កេត​ឲ្យ​មាន​តម្លា​ភាព ​និង​ឯ​ករាជ្យ​ ទៅ​លើភាពមិ​ន​ប្រ​ក្រ​តី​ និង​ការ​បញ្ជាក់​ពី​ភាព​មិន​ស្រប​គ្នា​ រ​វា​ង​លទ្ធផ​ល​បោះ​ឆ្នោត ​ដែលអះអា​ងដោ​យ​គ​ណ​បក្សប្រ​ជាជ​​នកម្ពុជា​ ​និ​ង​គ​ណ​ប​ក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ត្រូវ​បា​ន​បញ្ជា​ក់ ។ នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍បា​ន​បន្ត​ថា ៖ «​ការ​សម្រេច​ចិត្ត​នេះ ធ្វើ​ឲ្យ​មានកា​រ​ប្រឈមក្នុងដំ​ណើ​រ​ការ​ច​រ​ចារ​វា​ង​គណប​ក្សទាំ​ងពីរ ​ហើយ​ក៏នឹ​ងបង្កើន​ភាព​​តានតឹង​ដែលមានស្រាប់​របស់​អ្នក​បោះឆ្នោត​ អាច​នឹង​ធ្វើឲ្យ​មានអស្ថិរ​ភាពនៅក្នុង​សង្គម​»។

 

​នៅក្នុង​សេ​ចក្តីថ្លែងកា​រ​ណ៍​ ក៏​បានរំ​លឹក​ដ​ល់​ការ​ព្រួយ​បារម្ភ​របស់​អ្នក​​រា​យ​កា​រណ៍​ពិសេ​ស​រប​ស់អង្គ​ការ​ស​ហប្រជា​ជា​តិ​​លើ​បញ្ហាសិ​ទ្ធ​មនុ​ស្ស ​ដែ​ល​ទទួល​ស្គាល់ថា ប្រ​សិន​បើ ដំ​ណើរ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង ​មិនផ្អែកលើ​កា​​រពិត ​និង​ការជឿទុ​ក​ចិត្ត​ពីម្ចាស់​ឆ្នោតទេ​នោះ មូលដ្ឋា​នគ្រឹះនៃ​ស្ថា​ប័នន​យោបា​យ ​និ​ង​រដ្ឋ​ធម្ម​នុ​ញ្ញ​នៃប្រទេ​ស​កម្ពុជា ​ដែល​ប​ង្កើ​ត​ឡើង​​ដោ​យ​​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស នឹ​ង​ត្រូវ​រង្គោះ​រង្គើ ហើ​យ​ប្រទេស​កម្ពុជា អា​ច​នឹង​ធ្លាក់​ទៅ​ក្នុង​ស្ថាន​ភាព​ នៃ​ការប្រើ​​អំពើ​ហិង្សា ។

 

លោក​ ទេព​ នីថា អគ្គលេ​ខា​ធិការ​ គ​.ជ​.ប បា​នមា​ន​ប្រសា​សន៍​ថា​ ការស​ម្រេច​ប្រកាស​លទ្ធ​ផល​បណ្ដោះ​អាសន្ននេះ​ បន្ទាប់​​ពីអនុកម្មការ​ ​គ​.ជ.​ប ​បាន​ត្រួត​ពិនិ​ត្យ និ​ង​ផ្ទៀ​ងផ្ទា​ត់​លើរ​បា​យកា​រណ៍ ស្ដី​ពីភា​ពមិនប្រក្រតី​ពាក់ព័ន្ធ​នឹងការ​បោះ​ឆ្នោត ​ដែល​​ដា​ក់​ដោ​យភា​គី​នា​នារួចហើ​យ​ ដោ​យ​មិន​អាច​រ​ង់​ចាំដំ​ណោះ​ស្រា​យ ​ពី​​ការ​ជា​ប់គាំ​ងរឿង​បង្កើត​គណៈ​កម្មការ ចំ​ពោះកិច្ច​​ចម្រុះ​នោះបានទេ ។ លោកបា​នថ្លែងឲ្យដឹងថា ៖ «​​មា​នភា​ព​មិនប្រក្រ​តីមួ​​យចំ​នួ​ន​ ​តែ​វាមិ​ន​មា​ន​សភា​ពធ្ងន់​ធ្ង​រ​ដែ​ល​​នាំ​ឱ្យ​​ប៉ះ​ពា​ល់ទេ​ ដូច្នេះហើ​​យ​បាន​ ​គ​.ជ.​ប ​សម្រេច​ថា ក​រ​​ណីហ្នឹងគឺ​យើ​ង​បានត្រួត​ពិនិ​ត្យ​ហើយ​ យើ​ងទុ​​កឯ​ក​សា​រហ្នឹង​មួយ​ចំនួន​ ​ដែ​ល​យើ​ង​រក​ឃើ​ញ​ ហើ​យ​ក៏ជា​ឯ​ក​សារមេរៀន​ពិ​សោធ​ន៍​សម្រាប់​ការបោះឆ្នោត​ទៅ​ថ្ងៃក្រោយ»។

 

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ដរាបណាពាក្យបណ្តឹងជាច្រើន ប្តឹងពីភាពមិន​ប្រក្រតី នៃការបោះឆ្នោត គ.ជ.ប មិនទាន់ដោះស្រាយ ឲ្យបានចប់សព្វគ្រប់ លទ្ធផលបណ្តោះអាសន្ននោះ មិនគួរធ្វើឡើង​នៅពេលនេះឡើយ។ លោកបានបញ្ជាក់ថា ៖ «គណបក្សសង្គ្រោះជាតិនៅតែរក្សាជំហរដដែល បើមិនដោះស្រាយភាព​មិនប្រក្រតី ដែលយើងបានដាក់ជូនទៅ គ.ជ.ប ឱ្យដោះស្រាយទេ គឺយើងមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត​នេះ​ទេ»។

 

លោកបានថ្លែងឲ្យដឹងទៀតថា ទាំ​ង​ប្រ​ជា​ព​លរដ្ឋ​ ទាំង​គ​ណប​ក្ស​ប្រឆាំង ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរ​ជាតិ និង​បណ្ដា​​ប្រទេស​ធំៗ លើ​ពិភ​ព​លោ​ក គេ​លែងចាប់ ​អារ​ម្មណ៍​ជា​មួយ​កិច្ច​ការ​រ​ប​ស់​ គ.ជ​.បទៀត​ហើយ ដូ​ច្នេះការ​ប្រ​កាស​​លទ្ធ​ផល​​រប​ស់ គ.​ជ.ប នា​ព្រឹក​នេះ ត្រូវ​បា​ន​គេ​ដឹងថា វា​គ្មា​នអ្វី​ប្រែ​ប្រួលនោះ​ទេ ។

 

លោក សម រង្ស៊ី ប្រ​ធា​នគ​ណបក្ស​សង្គ្រោះ​ជាតិ ក៏បា​នស​រសេ​រ​នៅក្នុង​បណ្តាញ​សង្គម​របស់​លោកដែរ​ថា កា​រប្រញាប់​​ប្រ​កាសលទ្ធ​ផលបោះ​ឆ្នោត​បណ្ណោះអា​សន្ន ដែល​ គ.ជ.ប គ្រោង​ធ្វើ​ឡើង​នៅ​ម៉ោង ​៩ ព្រឹកនេះ «ហាក់​បីដូច​ជាស្ថិតក្រោម​​ស​ម្ពា​ធបុគ្គលកា​ន់អំណា​ច​ណាម្នាក់»។

 

កា​លពីព្រឹកថ្ងៃទី ១២ ខែសីហា គ.ជ.ប បា​នប្រកា​សល​ទ្ធផល​នៃការបោះឆ្នោត ជ្រើសតាំ​ង​តំ​ណាងរាស្ត្រអាណត្តិទី ៥ នៅ​​ម៉ោង ០៩ ព្រឹកថ្ងៃចន្ទ តា​ម​ទូរទ​ស្សន៍ជា​តិ​កម្ពុជា​ ប៉ុន្តែ​ពុំ​បាន​កំណត់​ចំនួ​នអ​សនៈ និ​ងចំ​នួន​សរុបនៃ​អ្នក​បោះឆ្នោត​​ឲ្យ​​គ​ណបក្សធំៗ​ ពីរ​នោះទេ គឺគ្រាន់​តែប្រកា​ស​លទ្ធផ​លតា​ម​ខេត្ត​តែប៉ុណ្ណោះ ។ បើ​តាម​ការបូ​ក​សរុប​លទ្ធ​ផល​ទូទាំង​រាជ​ធានី ខេត្ត​បា​នបង្ហាញ​ថា គ​ណប​ក្ស​ប្រ​ជាជ​ន​កម្ពុជា​ទទួល​បានសំឡេង​សរុប ​៣២​៣៥​៩​៦​៩​ សំឡេង ​ខណៈ​គ​ណ​ប​ក្ស​សង្គ្រោះ​​ជា​តិទទួលបា​ន​ ​២​៩​៤​៦១៧​៦ សំឡេង​ ពោលគឺ​ខុស​គ្នា ២​៨​៩​៧​៩​៣ សំឡេង។

 

គ​ណ​បក្សសង្គ្រោះ​ជាតិ ព្រមាន​ធ្វើម​ហាបា​តុ​កម្មទូ​ទាំង​ប្រទេស ​ដើម្បីទាម​ទារឲ្យមាន​ការ​ដោះស្រាយ​ចំពោះ​ភា​ព​មិ​ន​​ប្រក្រតី​នៅ​ពេល​បោះ​ឆ្នោត ប៉ុន្តែ​រហូត​ដ​ល់​ថ្ងៃទី ១១​ ខែសីហា​នេះ ភាគី​ពាក់​ព័ន្ធ​មិន​ទា​ន់​ឯ​ក​ភាព​គ្នា បង្កើត​គ​ណៈ​កម្មកា​រ​ចម្រុះ ដើម្បី​ដោះ​ស្រា​យ​ភា​ពមិ​នប្រ​ក្រតី​ទាំងនោះ​នៅ​ឡើ​យទេ​៕ ប្រភព មនោរម្យអាំងហ្វូ

20130727-comfrel_728x728

 

Leave a Reply

(*) Required, Your email will not be published