ឆក់​ទូរស័ព្ទ​ជនបរទេស​បាន​ហើយ​​រត់​មិន​រួច​ចាប់​បាន​១​គេចខ្លួន​១

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១២ ខែ សីហា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្លូវ​នរោត្តម​កែង​ផ្លូវ​​លេខ​១៤៨(​ខាងមុខ​សំអាងការ​លុ​ច្ស​) ក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​២ ខណ្ឌដូនពេញ ពីបទ​សង្ស័យថា បានធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ជនបរទេស​។​ ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ឈ្មោះ ឡៃ ប៊ុនលី អាយុ​៣១​ឆ្នាំ មុខរបរ ជា​កម្មករសំណង់ ស្នាក់នៅ​ម្ដុំ​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​

 

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​ខណៈ​ខ្លួន​ចេញពី​ធ្វើការ​ជិះ​កាត់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ជនបរទេស​ស្បែ​កស ម្នាក់​ស្រែក ចោរ ៗ ឲ្យ​ជួយ ពេលនោះ​ខ្លួន​និ​ង​​មិត្តភក្ដិ​ម្នាក់ទៀត​ក៏បាន​ជិះ​ដេញតាម​ជនសង្ស័យ ។ គ្រានោះ​ជនសង្ស័យ​បាន​រត់ឡើង​លើផ្ទះ​ល្វែង​ដល់​ជាន់​ទី​៣ ខ្លួន​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ឡើង​តាម ។ ដោយ​ផ្លូវ​នោះ​ជា​ផ្លូវ​ទាល់​សមត្ថកិច្ច​ចាប់បាន​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់ទៀត​បាន​រត់គេច​ខ្លូន​បាត់​។​ ជនសង្ស័យ​ត្រូវបាន​នគរបាល​នាំខ្លួន យកមក​សួរ​នាំនៅ​ប៉ុស្តិ៍​ផ្សារកណ្ដាល​ទី​២ ដើម្បី​ចាត់ការ​តាមច្បាប់ ៕

02-(1)(2)

 

Leave a Reply

(*) Required, Your email will not be published