បើករថយន្តបត់មិនស៊ីញ៉ូ ជិះម៉ូតូ​ទៅបុក​ របួសធ្ងន់ស្រាលពីរ​នាក់

, , Leave a comment

រាជធានីភ្នំពេញ ៖ យុវ​ជន​ពីរ​នាក់ធ្ងន់ ​និង​ស្រាល ក្នុង​ខ​​ណៈ​ដែល​អ្នក​ទាំង​ពី​រ​ជិះ​ម៉ូតូមួ​យ​គ្រឿង​ជ្រុល​បុ​ក​ចំក្បា​លរថ​យន្តកា​ម​រីឆ្លាម​រប​ស់​ន​គ​រ​បា​ល​ខណ្ឌ​ដង្កោ​ ដែល​កំពុង​បើក​បរ​ឆ្លង​កាត់​ផ្លូវ​ដោយ​មិនបញ្ចេញភ្លើងស៊ីញ៉ូ ។ ​ហេតុការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​ កាលពីវេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ ស្ថិតនៅ ចំណុច មុខអធិការដ្ឋាននគរបាល ខណ្ឌដង្កោ តាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។

 

តាម​ប្រភព​ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលខណ្ឌដង្កោមួយរូប បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2D-9657 ចេញពីក្នុងអធិការដ្ឋាននគរបាល ខណ្ឌដង្កោ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅជើងទៅត្បូង បានចម្ងាយប្រហែលជាង ៥០ ម៉ែត្រ រថយន្តនេះ បានទាញចង្កូត បត់ខាងឆ្វេងដៃ បំណងត្រឡប់ថយក្រោយ ដោយរថយន្តនេះ មិនបានប្រាប់ពីសញ្ញាបត់ឆ្លងផ្លូវនោះទេ ទើបបណ្តាលឲ្យយុវ ជនពីរនាក់ កំពុងជិះម៉ូតូសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1K-9630 ធ្វើដំណើរ ស្របទិសគ្នាជាមួយរថយន្ត បានរេចង្កូត និងជ្រុលល្បឿនក្បាលរថយន្តកាមរីឆ្លាម យ៉ាងពេញទំហឹងតែម្តង ។

 

ក្នុងហេតុការណ៍នេះយុវជនម្នាក់ ដែល​ជាអ្នកជិះពីក្រោយ ត្រូវរងរបួសបាក់ជើងស្តាំ ម្ខាង និងយុវជនម្នាក់ទៀត ជាអ្នកឌុប ត្រូវរងរបួសស្រាល ហើយចំណែករថយន្ត និងម៉ូតូក៏ត្រូវរងការខូចខាតផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងថា យុវជនទាំងពីរនាក់ ខាងលើនេះ ទី១ ឈ្មោះ អ៊ុំ រ៉ាវី ភេទប្រុស អាយុ ២៤ឆ្នាំ និងទី២ ឈ្មោះ អ៊ុំ រ៉ាវុធ អាយុ ២៩ឆ្នាំ រងរបួសបាក់ជើង ។ ហើយអ្នកទាំងពីរ មានមុខរបរជាជាង ផ្សារដែក ស្នាក់នៅភូមិកំពង់តាឡុង ឃុំបឹងខ្ចា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌដង្កោ បានចុះមកអន្តរាគន៍ធ្វើការវាស់វែង អូសយករថយន្តកាមរី ឆ្លាម រួមជាមួយនឹង ម៉ូតូជនរងគ្រោះ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំការដោះ ស្រាយទៅតាមនីតិវិធីច្បាប់ ។ ប៉ុន្តែពាក់ព័ន្ធ នឹងហេតុការណ៍នេះ ប្រជាពលរដ្ឋ និងអ្នកដំណើរមួយចំនួន បានរិះគន់ទៅលើនគរបាលខណ្ឌដង្កោមួយរូប ជាម្ចាស់រថយន្តថា មិនគួរណាខ្លួនជានគរបាល បើករថយន្ត មិនគោរពទៅតាមបទបញ្ជា ច្បាប់ចរាចរណ៍ ដែលបើករថយន្តមិនស៊ីញ៉ូ ដូច្នេះប្រជាពលរដ្ឋ បានសំណូមពរ ឲ្យនគរបាលដោះស្រាយតាមនីតិវិធីច្បាប់ ៕

T-0210 T-0209 T-0211

 

Leave a Reply

(*) Required, Your email will not be published