រន្ទះ​បាញ់​​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​វេណេហ្ស៊ុយអេឡា

, , Leave a comment

រោងចក្រ​ចម្រាញ់​ប្រេងកាត​ដ៏​ធំ​មួយ​របស់​វេណេហ្ស៊ុយអេឡា​ត្រូវផ្ទុះ​​​ឆេះ​យ៉ាង​ធ្ងន់ធ្ងរ​ បន្ទាប់​ពី​​ជួប​​​​​​ឧបទ្ទវហេតុ​​​រន្ទះបាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ ឧបទ្ទវហេតុ​នេះ​បាន​កើត​មាន​ឡើងនៅ​ក្នុង​រោងចក្រ  Puerto La Cruz នៅ​ភាគ​ខាងកើត​នៃ​ប្រទេស។ អាជ្ញាធរ​បាន​បញ្ជាក់​ថា គ្មាន​មនុស្ស​​ណាម្នាក់​បាន​ស្លាប់​ឬ រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​នោះ​ទេ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​​​ភ្លាមៗ បន្ទាប់​ពី​​​​មាន​អណ្ដាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​រោងចក្រ​ខាងលើ​។ ​​

 

អគ្គនាយករង​រោងចក្រ​​​លោក Asdrubal Chavez បាន​​​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាន​ប្រើ​ពេល​ជាច្រើន​ម៉ោង​ មុន​នឹង​អាច​​គ្រប់គ្រង​ស្ថានការណ៍​​​បាន​ទាំងស្រុង ហើយ​វា​មិន​បាន​​ឆេះ​​រីករាល​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​​នៅ​ក្បែរ​នោះ​ឡើយ។ ចំនួន​ទឹកប្រាក់​ដែល​ខូចខាត​ មិន ទាន់​ត្រូវ​បាន​​គេ​បញ្ចាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​រោងចក្រ​មួយ​នេះ អាច​​ចម្រាញ់​ប្រេង​ឆៅ​បាន​យ៉ាងហោចណាស់​១៤៧.០០០​បារ៉ែល (ប្រហែល ១៧ ៥២៨ ៣៤៩លីត្រ) ​ដែរ​ក្នុង​មួយថ្ងៃ។​​​​​​

 

កាល​ពី​ឆ្នាំ​២០១២កន្លង​ទៅ​ រោងចក្រ​ចម្រាញ់​ប្រេងកាតAmuay ​ដ៏​ធំ​មួយ​របស់​ខ្លួន​​ក៏​ធ្លាប់​ទទួល​រង​នូវ​ការ​ផ្ទុះ​ឆេះ​ដែល​បណ្ដាល​មក​ពី​ការ​លេច​ធ្លាយ​ប្រេង​ឆៅ​ ដោយ​បាន​សម្លាប់​មនុស្ស​៤០​នាក់ និង​​បាន​បំផ្លិចបំផ្លាញ​​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​អស់​រាប់​រយ​ខ្នង​ផង​ដែរ៕​​

0023ae9885da1372677b0c Firefighters try to extinguish a fire at a oil refinery in Puerto La Cruz 0023ae9885da137267790a 0023ae9885da1372677708

 

Leave a Reply

(*) Required, Your email will not be published