សង្សារមួយគូឱបថើបគ្នានៅកោះពេជ្រទាំងកណ្តាលថ្ងៃ

, , Leave a comment

ក្មេង​ប្រុស​ស្រី​ពីរ​នាក់​ដែល​ត្រូវជា​គូសង្សារ​ម៉ឺន​ឆ្នាំ​នឹង​គ្នា បាន​ឱប​ថើប​នៅ​កណ្តាល​ថ្ងៃ​ភ្លឺ​ច្បាស់​ចែស  និង​នៅ​ចំ​ទីតាំង​ដែល​មនុស្សម្នា​ឆ្លងកាត់​យ៉ាងច្រើន​នៅក្នុង​ទីក្រុង​កោះ​ពេជ្រ ដែល​បាន​ធ្វើឲ្យ​មាន​ការចែក​ចាយ​តៗ​គ្នា​យ៉ាង​ផុសផុល និង​ទទួល​ការរិះគន់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​។​ ​សង្សារ​មួយគូ​នេះ​ប្រហែលជា​សិស្ស​គេច​សាលា ឬ​ចេញពី​រៀន​ហើយ​តែ​មិន​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ បែរ​ជា​ទៅ​ប្រព្រឹត្ត​អំពើ​នេះ​ទៅ​វិញ​។ កា​អោបថើប​គ្នា​នេះ ត្រូវបាន​យុវវ័យ​មួយចំនួន​តូច​គិតថា​វា​គឺជា​រឿង​សាមញ្ញ​ធម្មតា​ទៅ​ហើយ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​។​

 

មិន​ត្រឹមតែ​មាន​សង្សារ​មួយគូ​នេះ​ទេ នៅ​មាន​យុវវ័យ​ជាច្រើន​នាក់​ទៀត​បាន​ប្រព្រឹត្ត​សកម្មភាព​ស្រដៀង​គ្នា​នេះ​ផង​ដែរ នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​ដូចជា មាត់ទន្លេ កោះ​ពេជ្រ​(​ក្នុង​គុម្ព​ព្រៃ ឬ​កន្លែង​ស្ងាត់​) សួនច្បារ និង​តាម​ទីកន្លែង​សាធារណៈ​ផ្សេងៗ​ទៀត ដែល​បាន​ប៉ះពាល់​ដល់​ភ្នែក​មហាជន​ដែល​ឆ្លងកាត់​ទីកន្លែង​ទាំងនោះ​។​

 

ជីវភាព​គ្រួសារ​កាន់តែ​ធូរធារ សម័យកាល​កាន់តែ​ទំនើប ឥទ្ធិពល​នៃ​វប្បធម៌​បរទេស និង​ការប្រព្រឹត្ត​ធ្វើតាម​តៗ​គ្នា សុទ្ធតែ​ជា​កត្តា​ដែល​ជំរុញ​អោយ​សកម្មភាព​បែ​ប​នេះ​កើតឡើង​យ៉ាង​ផុសផុល​ពី​សំណាក់​យុវវ័យ​ភ្លើតភ្លើន​មួយចំនួន មិន​ត្រឹមតែ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ សូម្បី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​កើត​មាន​រឿង​ល្បី​នេះ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដែរ​ទេ​៕

50598252

 

Leave a Reply

(*) Required, Your email will not be published