ប្រទះ​ឃើញ​សាកសពមានអាយុកាល ៧០០ ឆ្នាំ ក្នុង​ជំនាន់​រជ្ជកាល​ម៉េង​

, , Leave a comment

ប្រទេសចិន ៖ ក្រុមកម្មករ​សង់​ផ្លូវ​បាន​រក​ឃើញ​សព​ម៉ាំ​ម៉ី​ដែល​អាច​រក្សាទុក​បានយូ​រ​ចំនួន ៧០០​ឆ្នាំ ដែល​សាកសព​នេះ​ស្ថិតនៅ​ក្នុង​ជំនាន់​រជ្ជកាល​ម៉េង​នៅ​ច​ន្លោះឆ្នាំ ១៣៦៨ ដល់​ឆ្នាំ ១៦៤៤​។សាកសព​នេះ​ត្រូវបាន​រកឃើញ​នៅក្នុងក្តាម​ឈូស​ដែលមា​ន​គំនរ​ឆ្អឹង​ច្រើន ជាតិ​សេ​រ៉ា​មិច សំនេរ និង​វត្ថុ​បុរាណ​ជាច្រើន​ទៀត​។​

 

លោក Wang Weiyin ជា​នាយក​សារៈមន្ទីរ​នៃ​ទីក្រុង តៃ​ហ្ស៊ូ បាន​ប្រាប់​សារពត៌មាន​ស៊ិនហួរ​ថា សំលៀក​បំពាក់​របស់​សាកសព​នេះ​ត្រូវបាន​ធ្វើឡើង​ភាគច្រើន​ពី​សូត្រ លាយ​ជាមួយ​នឹង​កប្បាស​តិចតួច​។ ជាធម្មតា​សូត្រ និង​កប្បាស គឺ​ពិបាក​នឹង​រក្សា​ទុក​បាន​យូរណាស់ ហើយ​ការ​ជីកដី​នេះ​រក​ឃើញ​នេះ​បញ្ជាក់ថា បច្ចេកវិទ្យា​រក្សា​សព​ត្រូវបាន​គេ​ប្រើ​នៅ​តែ​កន្លែង​បញ្ចុះសព​តែមួយគត់​។​

 

ការរកឃើញ​ជំហាន​ដំបូង​នៃ​រជ្ជកាល​មហា​ម៉េង​នៅក្នុង​ទីក្រុង តៃ​ហ្ស៊ូ កាលពី​ខែ​ឧសភា ឆ្នាំ​១៩៧៩ ដែល​បាន​នាំអោយ​មាន​ការបើក​សារៈមន្ទីរ​។ នៅពេល​នោះ​សាកសព​ក៏​ត្រូវបាន​រកឃើញ​ផងដែរ​ដែល​ពុំ​ទាន់​បាន​ប៉ះពាល់​វា​ទេ ដោយសារតែ​ខ្វះ​បទពិសោធ​នៃ​អ្នក​បុរាណ​វិទូ ដោយ​មាន​តែ​សំលៀក​បំពាក់ ខ្សែក្រវ៉ាត់ និង​អង្គំ ដែល​អាច​រក្សា​បាន​យូរ​៕

mumy (11) mumy (12) mumy (13) mumy (14) mumy mumy (1) mumy (2) mumy (3) mumy (4) mumy (5) mumy (6) mumy (7) mumy (8) mumy (9) mumy (10)

 

Leave a Reply

(*) Required, Your email will not be published