តារាហ្វេសប៊ុក២ដួងទើបរះថ្មីប្រចាំខែសីហា

, , Leave a comment

តាំងពី​ដើម​ខែ​សីហា​រហូត​មកដល់ពេលនេះ មាន​តារា​ស្រី​ប្រចាំ​បណ្តាញ​សង្គម​យក្ស​ហ្វេ​សប៊ុក​នៅក្នុង​ប្រទេស​កម្ពុជា​ចំ​នួន​២​នាក់ បាន​ទទួល​ប្រជាប្រិយភាព និង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់អ្នក​ប្រើប្រាស់​បណ្តាញ ដែល​ពួកគេ​ទាំង​ពីរ​ទំនងជា​អាច​នឹង​ស្នង​តំណែង​របស់ Pey Pey Ly បាន​។​

 

តារា​ទី​១​គឺជា​នារី​ម្នាក់​ដែល​អាច​ចាត់ទុកថា​ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​សកម្ម​មួយរូប ដោយ​នាង​បាន​បង្ហោះ​វីដេអូ​មួយ​ជា​ពីរដង ដែល​បង្ហាញ​ពី​ការជំទាស់​និង​និយាយ​បៀម​ដាម ពី​ការចូលរួម​ធ្វើ​បាតុកម្ម​របស់​អ្នកបោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​នាង​បាន​ចោទប្រកាន់​ថា ការធ្វើ​បាតុកម្ម​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់ ដែល​រដ្ឋាភិបាល​បាន​ខំប្រឹង​កសាង​មកនេះ​។​

 

ការបរិយាយ​របស់​នា​ង​ចូលទៅក្នុង​ហ្វេ​សប៊ុក​នេះ បាន​បណ្តាលអោយ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ និង​បាន​ជេរ​រិះគន់​គ្រប់បែប​យ៉ាង​មកលើ​នាង ហើយ​មាន​អ្នកខ្លះ​បាន​បង្កើត​ជា​វីដេអូ​មួយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​នាង​ថែមទៀត​ផង​។​

 

រីឯ​តារា​១​ដួង​ទៀត​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​យ៉ាងច្បាស់​ថា ម៉ិច កន្និកា ដែល​ជា​សិស្ស និង​ជា​បេក្ខជន​ដែល​ទើបតែ​ប្រលង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ និង​ទើបតែ​ត្រូវ​គ្រូ​អនុរក្ស​បោក​ទូរស័ព្ទ​ចោល​នា​ពេល​ថ្មីៗ​នេះ​ផង​នោះ នាង​ក៏​ត្រូវបាន​អ្នកប្រើប្រាស់​មាន​ការស្ញើចសរសើរ និង​មាន​ការទិតៀន​ផងដែរ​។​

 

កាលពី​ថ្ងៃ​ដំបូង​នៃ​ការប្រលង ម៉ិច កន្និកា បាន​បង្ហោះ​វីដេអូ​មួយ ដែល​នាង​បាន​រៀបរាប់​ថា នាង​ខំ​ប្រឹង​រៀន​តាំងពី​ដើម​ឆ្នាំ​មក ហើយ​មក​ដល់​ថ្ងៃ​ប្រលង នាង​ពុំ​បាន​យក​ព្រុយយ៉ុង​ចូល​ក្នុង​បន្ទប់​ប្រលង​ឡើយ គឺ​នាង​ធ្វើ​ចេញ​ពី​សមត្ថភាព​នាង​ផ្ទាល់ ហើយក៏​បាន​សំណូមពរ​អោយ​សិស្ស​ទាំងអស់ អោយ​ខំ​ប្រឹង​រៀន​ដូច​នាង​ដែរ​។​

 

បន្ទាប់មក​នាង​បាន​ចេញ​វីដ​អូ​មួយទៀត​ដែល​បង្ហាញ​ពី​គ្រូ​អនុរក្ស​ប្រចាំ​បន្ទប់​របស់​នាង​បាន​បោក​ទូ​ររ​ស័ព្ទ ខណៈ​ដែល​នាង​ព្យាយាម​ថតរូប​គ្រូ ពីព្រោះ​នាង​ទើសភ្នែក​នឹង​ការប្រមូល​លុយ​ពី​បេក្ខជន​ប្រលង​របស់​គ្រូ​ម្នាក់​នោះ​ពេក​។​

 

កាន់តែ​ពិសេស​ជាងនេះទៀត នាង​បាន​ចេញ​ចេញ​វីដេអូ​ក្រោយ​មួយ​ទៀត​ដែល​បង្ហាញ​ពី​ការ​សូត្រធម៌​យ៉ាងរ​ត់មាត់​នៅ​ចំ​ថ្ងៃសីល នៅ​ឯ​ផ្ទះ​របស់​នាង ជាហេតុ​កាន់​ធ្វើអោយ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ដែល​បានឃើញ​វីដេអូ​នេះ មានការ​អស់សំណើច និង​ហួសចិត្ត​យ៉ាងខ្លាំង ហើយ​រឹតតែ​ធ្វើអោយ​នាង​ក្លាយ​ទៅ​តារា​ល្បី​ប្រចាំ​ហ្វេ​សប៊ុក​ប្រចាំ​សប្តាហ៍​នេះ​តែម្តង​។​

 

ចាប់​តាំងតែ​ពី​បណ្តាញ​សង្គម​នេះ មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា មាន​យុវវ័យ​ជាច្រើន​បាន​បង្ហោះ​វីដេអូ​ខ្លួនឯង​ជា​ច្រើនលើក​ច្រើនសារ​ក្នុង​គោលបំណង​ផ្សេងៗ​គ្នា ដូចជា Pey Pey  Ly និង Pey Pey Dy, ជា​ឆេង ករុណា ពេជ្រ កញ្ញា​អារ​ដៃ​បញ្ជាក់​ស្នេហ៍​ស្មោះ នារី​ធ្វើ​ឆ្កួត​២​នាក់ និង​តារា​ទើប​រះ​ថ្មី​២​ដួង​នេះ​ជាដើម​៕

44026992 4402699capture

 

Leave a Reply

(*) Required, Your email will not be published