ខេត្ត សា​កន ណា​ខន របស់​ថៃ​រងគ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ទឹកជំនន់

, , Leave a comment

ប្រទេសថៃ ៖ អាជ្ញាធរខេត្ត សា​កន ណា​ខន កាលពី​ម្សិលមិញ​បានប្រកាសថា ៥ស្រុក​នៃ​ខេត្ត​នេះ​កំពុង​ត្រូវបាន​ទឹកជំនន់​វាយប្រហារ​ធ្ងន់ធ្ងរ បន្ទាប់ពីកើតមាន​ព្យុះ​ត្រូ​ពិ​ក ម៉ាង​ឃុ​ត ហើយ​បណ្តា​ខេត្ត​មួយចំនួនទៀត ស្ថិតក្នុង​តំបន់​ភាគ​ខាងជើង​ឆៀង​ខាងកើត​ប្រទេស​ក៏​រង​ផលប៉ះពាល់​ដោយសារតែ​ ព្យុះ​មួយ​នេះ​ផងដែរ។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍។ ប្រភព​បាន​ឲ្យ​ដឹងថា អាជ្ញាធរ​បានប្រកាស​អាសន្ន​ក្នុង​ខេត្ត សា​កន ណា​ខន ក្នុង​ពេលនេះ។ប្រភព​បាន​បន្ថែមទៀត​ថា ទឹកជំនន់​បាន​បំផ្លិចបំផ្លាញ​ដី​ដាំ​ស្រូវ​ទំហំ ៣៧២០រ៉ៃ ដី​ដាំ​ដំណាំផ្សេងៗទៀត ៣៤៤០រ៉ៃ ហើយ​ផ្លូវ៦១កន្លែង ក្នុងស្រុក​ចំនួន៥នៃ​ខេត្ត​មួយ​នេះ។ មាន​មនុស្ស២៤២៨៥នាក់​រង​ផលប៉ះពាល់ ហើយ​ទំហំ​នៃ​ខូចខាត​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ប្រមាណ២០លាន​បាត៕

n1-flood 2

 

Leave a Reply

(*) Required, Your email will not be published