ស្ត្រី​ម្នាក់​​ ត្រូវ​សមត្ថកិច្ច​ ចាប់​ឃាត់​ខ្លួន​ ពី​បទ​​ឆ​បោក

, , Leave a comment

​រាជធានីភ្នំពេញ​ ៖​ នារី​ស្រស់​ស្អាត​ម្នាក់​ ត្រូវ​បាន​ម្ចាស់​រថយន្ដ​នាំ​ខ្លួន​ប្រគល់​ឱ្យ​ នគរបាល​ខណ្ឌ​សែន​សុខ​ ខណៈ​ដែល​ ប្រើ​ល្បិច​ទិញ​រថយន្ដ​មិន​ឱ្យ​លុយ​រយៈ​ ពេល​៧​ថ្ងៃ​ ហើយ​បម្រុង​រត់គេច​ខ្លួន​។​ ​ហេតុការណ៍​ឃាត់ខ្លួន​ខាងលើ​នេះ​ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​វេលា​ម៉ោង​១១​ ព្រឹក​ថ្ងៃ​ ទី​៩​ ខែសីហា​ ឆ្នាំ​២០១៣​ ក្នុងភូមិ​ចុង​ថ្នល់​ ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​ ​នារី​រូប​ស្រស់​ដែល​សង្ស័យ​ចាញ់ល្បែង​ ហើយ​ត្រូវ​ឃាត់ខ្លួន​នោះ​ត្រូវ​បាន​គេ​ស្គាល់​ ឈ្មោះ​ផុ​ន​ ទី​នី​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ ផ្លូវលំ​ ភូមិ​-​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​​រថយន្ដ​ដែល​នារី​រូប​ស្រស់​ទិញ​ពី​ជន​ រង​គ្រោះ​ហើយ​យក​ទៅ​លក់​បាត់​មិន​ទាន់​ ទាំង​ឱ្យ​លុយ​នោះ​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-1597​ ដែល​ មាន​ម្ចាស់​ឈ្មោះ​ហេង​ អូន​ ភេទ​ស្រី​ អាយុ​ ៤៦​ឆ្នាំ​ ជា​កសិករ​ ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់​គោក​រកា​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

 

​តាម​ប្រភព​ព័ត៌មាន​ពី​ស្ដ្រី​ម្ចាស់​ រថយន្ដ​បាន​និយាយ​ឱ្យ​នគរបាល​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែកក្កដា​ ឆ្នាំ​២០១៣​ វេលា​ ម៉ោង​ប្រហែលជា​៩​ព្រឹក​ រូប​គាត់​និង​នារី​ រូប​នោះ​បាន​ជួប​គ្នា​នៅ​ម្ដុំ​ផ្សារ​ទឹកថ្លា​ ដោយ​យក​រថយន្ដ​របស់​គាត់​ម៉ាក​ឆ្លាម​ នោះ​លក់​ឱ្យ​នារី​ម្នាក់​នោះ​ក្នុង​តម្លៃ​៩​ពាន់​ ដុល្លារ​ ។​ ពេល​នោះ​រូប​គាត់​បាន​ប្រគល់​ រថយន្ដ​ឱ្យទៅ​នារី​សង្ស័យ​រូប​នោះ​មិន​ទាន់​ បាន​ធ្វើ​លិខិត​លក់ដូរ​អ្វី​ទេ​ ហើយ​លុយ​ក៏​ មិន​ទាន់​ប្រគល់​ឱ្យ​ដែរ​ ។​

 

​ប្រភព​បន្ដ​ថា​ លុះ​រហូត​ដល់​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៣​ ទើប​ធ្វើ​លិខិត​ទិញ​ លក់​ ។​ ប៉ុន្ដែ​នារី​សង្ស័យ​រូប​នោះ​ក៏​នៅ​តែ​ មិន​ប្រគល់​ប្រាក់​ឱ្យ​ទៀត​ ទើប​ថ្ងៃ​ទី​៩​ ខែ​ សីហា​ ឆ្នាំ​២០១៣​ រូប​គាត់​បាន​ទូរស័ព្ទ​ ទៅ​នារី​សង្ស័យ​រូប​នោះ​ឱ្យ​ជួប​នៅ​ម្ដុំ​ផ្សារ​ ទឹកថ្លា​ ក៏​ឃាត់​ប្រគល់​ឱ្យ​នគរបាល​តែ​ ម្ដង​ ។​ នៅ​មុខ​សមត្ថកិច្ច​នារី​រូប​ស្រស់​ មិន​បាន​សារភាព​ទេ​ ដោយ​និយាយ​ថា​ រថយន្ដ​ដែល​នាង​ទិញ​នោះ​ គឺ​ជនជាតិ​ចិន​ អ្នក​ឱ្យ​ទិញ​ ហើយ​ពេល​នេះ​ជនជាតិ​ចិន​ នោះ​គេចខ្លួន​បាត់​ ហើយ​នាង​ជា​ជន​រង​ គ្រោះ​ដែរ​ទេ​ ។​ ទោះបី​នារី​រូប​នោះ​និយាយ​ យករួចខ្លួន​យ៉ាងណា​ក៏​ដោយ​ បច្ចុប្បន្ន​ត្រូវ​ បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​ បន្ដ​ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់​ ៕

img_4596 img_4591

 

Leave a Reply

(*) Required, Your email will not be published