បុ​រ​ស​ម្នា​ក់​​មា​ន​​​ជំងឺ​ស​រ​សៃ​​​ប្រ​សា​ទ​ ​​​​​​​លោ​ត​​​ពី​​លើ​​ផ្ទះ​​ជា​ន់​​​ទី​ ២​​ ប៉​ង​​​ធ្វើ​​អ​ត្ត​ឃាត​

, , Leave a comment

ខេត្ត​កំពង់ចាម ៖ ​បុ​រ​សជា​ជា​ង​ទងម្នា​ក់​មា​​ន​ជំ​ងឺ​ស​រសៃ​ប្រ​សា​ទ​​​បាន​​លោត​ពី​លើ​ផ្ទះ​ថ្ម​កម្ព​ស់ ២ ជាន់​ប៉ងធ្វើអត្តឃាត ​​​កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ សីហា ២០១៣ នៅភូមិទី៩សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ប៉ុន្តែមិនស្លាប់គ្រាន់តែរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន១១៥ តែដោយរបួសធ្ងន់ពេកក៏បញ្ជូន ទៅមន្ទីរពេទ្យខេត្តបន្តទៀត។

តាមស្ត្រីឈ្មោះវ៉ាន់ ផល្លី អាយុ៤៤ឆ្នាំ ត្រូវជាបងស្រីបង្កើត របស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះឈ្មោះឡុង ផល្លា អាយុ៣៩ឆ្នាំ ជាជាងទង (ជាងមាស) រស់នៅភូមិកើតហេតុខាងលើ។ មុនពេលកើតហេតុគាត់បានចេញពីផ្ទះទៅផ្សារធំក្នុងក្រុងកំពង់ចាម ដោយទុកជនរងគ្រោះនៅជាមួយប្តីរបស់គាត់ដែលជាជាងទង។

 

ខណៈពេលប្តីរបស់គាត់កំពុងមមាញឹកនឹងការកែច្នៃគ្រឿងអលង្ការ ជនរងគ្រោះក៏បានឡើងលើបង្កាន់ដៃរួចលោតទម្លាក់ខ្លួនពីលើផ្ទះរបស់ ខ្លួន​ដែល​ស្ថិត​នៅជាន់ទី​២ ចុះទៅក្រោម​បណ្តាល​រងរបួស​ធ្ងន់ លុះពេលគាត់ត្រឡប់មកផ្ទះវិញមិនឃើញប្អូននៅផ្ទះ ទើបដឹងថាប្អូនកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

 

គាត់បន្តថា ប្អូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទប្រហែល៣ឆ្នាំហើយ ហើយក្នុង១យៈពេល១ខែនេះគ្រូពេទ្យបានហាមមិនឱ្យផឹកស្រាទេ ប៉ុន្តែប្អូន​របស់គាត់មិនស្តាប់​តាមការណែនាំនេះ​ទេ នៅតែផឹកស្រាដដែលទើបធ្វើឱ្យជំងឺសរសៃប្រសាទរើឡើងវិញក៏បណ្តាលឱ្យ កើតហេតុការណ៍នេះតែម្តងទៅ៕

c4(2) c1(18)

 

Leave a Reply

(*) Required, Your email will not be published