អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ផ្សារ​តូច​ទួល​សង្កែ​សង្ស័យទុស្សេខ្សែភ្លើង

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ យ៉ា​​ង​​​​​​​​​​​​​​ហោ​​​ចណា​ស់​​​ផ្ទះ​​ ៧​ ​​ល្វែង និងតូ​បល​ក់​ឥ​វ៉ាន់មួ​យ​​ ត្រូ​វ​បា​ន​អគ្គី​​ភ័​យ​​លេ​ប​​ត្របាក់ ​កាល​ពី​​វេលា​ម៉ោ​ង​ ៦​ ​ល្ងាច ​ថ្ងៃទី​​១​០ ខែ​ ​សីហា ឆ្នាំ​២០១៣​ នៅ​​​ចំណុច​​ខា​ងមុខ​​រោងចក្រ​អគ្គិសនី​ទី​៥-៦ តាម​បណ្ដោយ​ផ្លូវ​លេខ​៦៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​ ផ្ទះ​ដែល​ឆេះ​ខាងក្រោម​ថ្ម លើ​ឈើ​ជាប់​គ្នា ។​សាក្សី​បាន​ឲ្យ​ដឹងថា ភ្លើង​ចាប់ផ្ដើម​ឆាបឆេះ​ពី​ផ្ទះ​លក់​ទូរ​សព្ទ​ដែលមាន​ម្ចាស់​ឈ្មោះ ហោ គឹមសេន​។ កំសួល​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រាលដាល​ដល់​ផ្សារ​ទួល​សង្កែបណ្ដាល​ឲ្យ​ឆេះតូបលក់ឥវ៉ានមួយ  តែ​ត្រូវបាន​ក្រុម​ពន្លត់​អគ្គិភ័យ​គ្រប់គ្រង​ស្ថាន​ការ​ណ៏​បាន​ដោយប្រើពេលជាង​១ម៉ោង​ ។​

 

លោក ណេត វន្ថា ប្រធាន​ការិយាល័យ​រថយន្ថព​ន្លត់អគ្គិភ័យ​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការនេះ ប្រើ​​ប្រាស់​រថយន្ត​១៦គ្រឿង និងទឹក​អស់​៣២ឡាន​ ។ លោកថា ការឆេះ​នេះ​ផ្ដើម​ពីការទស្សេចរ​ន្ដអគ្គិសនី ។ គួរ​បញ្ជាក់ថា នៅ​ក្នង​ហេតុ​ការ​ណ៏​នេះ​បាន​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាលម៉ែត ៕

2(22) photo_4(1) 1(25) photo_1(1) 3(18)

 

Leave a Reply

(*) Required, Your email will not be published