បណ្តេញ​បុរស​អាមេរិក​ម្នាក់​ពី​កម្ពុជា រឿង​គ្រឿងញៀន និង​ឆ្លងដែន​ខុសច្បាប់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ សមត្ថកិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចាប់ខ្លួន​បុរស​អាមេរិក​ម្នាក់​តាម​ដីកា​របស់​តុលាការ​អាមេរិក ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន និង​ឆ្ល​ង​ដែ​ន​ចូល​កម្ពុជា​ខុសច្បាប់​។ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​បុរស​អាមេរិក​ឈ្មោះ ផេ​ត​ធើ គ្រី​ស​ស្ត​ប​ហ្វើ ជេ​ម​ (Petersen Christopher James) ​អាយុ​៣៨​ឆ្នាំ​ ​កាន់​លិ​ខិតឆ្លងដែន​លេខ ៥០៤៥៥២៤១១ ស្នាក់នៅ​ផ្ទះជួល​លេខ​៣៦E2 ផ្លូវ​លេខ​១០៨ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌដូនពេញ ពីបទ ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់ រួច​បញ្ជូន​សំ​ណុំ​រឿង​ទៅឱ្យ​ចៅក្រម​ដើម្បី​បើកសវនាការ​ជំនុំជម្រះ​ភ្លាម​។ ចំណែក​ករណី ជួញដូរ​គ្រឿងញៀន ទុកឱ្យ​តុលាការ​អាមេរិក​ជា​អ្នកចាត់ការ ព្រោះ​បទល្មើស​ស្ថិតក្នុង​ទឹកដី​ស​ហ​រ​ដ្ឋ​អាមេរិក​។​ ក្រោយ​ការសួរដេញដោល​រួចហើយ តុលាការ​បានប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៣ ដោយ​សម្រេច​បណ្តេញ​បុរស​អាមេរិក​រូបនេះ ចេញពី​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

 

​គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣  កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​គ្រឿងញៀន​សហ​រដ្ឋ​អា​មេរិក​​ (DEA) ​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ដឹកនាំ​ដោយ​តំណាង​អយ្យការ បាន​ចាប់ខ្លួន​បុរស​អាមេរិក​រូបនេះ នៅ​ចំណុច​មុខផ្ទះ​លេខ​៣៦E0 ​ផ្លូវ​លេខ​១០៨ ​ស​ង្កា​ត់​វត្តភ្នំ​ ​ខណ្ឌដូនពេញ ខណៈ​បុរស​រូបនោះ​ឈរ​ជាមួយ​ប្រព​ន្ឋ​ជនជាតិ​អាមេរិក តាម​ដីកា​របស់​តុលាការ​អាមេរិក​ពាក់​ព័​ន្ឋ​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​សហរដ្ឋអាមេរិក រួច​នាំ​ខ្លួន​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

 

​ឆ្លងតាម​ការសាកសួរ​ឃើញថា បុរស​អាមេរិក​រូបនេះ បាន​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ទើប​សមត្ថកិច្ច​បានក​សាង​សំណុំរឿង និង​បញ្ជូន​បុរស​អាមេរិក​រូបនេះ​មក​តុលាការ​កាលពី​ព្រឹក​ថ្ងៃទី​១០ សីហា ដើម្បី​ចាត់ការ​ករណីនេះ​។ ចំណែក​​ករណី​ជួញដូរ​គ្រឿងញៀន គឺ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​តុលាការ​អាមេរិក​។ ដូច្នេះ​ទុកឱ្យ​តុ​លា​ការ​​អាមេរិក​ជា​អ្នកចាត់ការ ៕

us1

 

Leave a Reply

(*) Required, Your email will not be published