ឃុំខ្លួន​អ្នកគ្រប់គ្រង​ស្ថានីយ៍​ចាក់​ប្រេង អិ​ល អេ​ច អ ក្នុង​ខេត្តកំពង់ចាម​២​នាក់ រឿង​បាត់​ប្រេង​ជិត​២​ម៉ឺន​លីត្រ​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១០ សីហា ឆ្នាំ ២០១៣​នេះ បានសម្រេច​ឃុំខ្លួន​បុរស​២​នាក់ ជា​អ្នកគ្រប់គ្រង​ស្ថា​នី​យ៏​ចាក់​ប្រេង អិ​ល អេ​ច អ ក្នុ​ង​​ខេត្តកំពង់ចាមដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​បាត់​ប្រេង​ជិត​២​ម៉ឺន​លីត្រ ។​ ​លោក​ព្រះរាជអាជ្ញារង ហោ លី​ណា បាន​ចោទប្រកាន់​ឈ្មោះ សែម សឿន អាយុ​៣៩​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ស្ថានីយ៍​ចាក់​ប្រេង មាន​ទីលំនៅ​ភូមិ​សំរោង​ខាងកើត ឃុំ​គោក​ព្រេច ស្រុ​ក​គី​រី​វង្ស ខេត្តតាកែវ និង ឈ្មោះ​ជា សុជាតិ អាយុ​៣៤​ឆ្នាំ ជា​អ្នកគ្រប់គ្រង​ស្តុក​ស្ថានីយ៍​ប្រេង មាន​ទីលំនៅ​ភូមិ​អន្លង់​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ពីបទ អំពើ​លួច ។​

 

​បុរស​ទាំង​២​នាក់​នេះ ត្រូវបាន​ឈ្មោះ គឺ ឡៃ​ស៊ា​ប ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នក​រត់ការ​ច្បាប់​ក្រុមហ៊ុន​អិ​ល អេ​ច អ តំណាងឱ្យ​ក្រុមហ៊ុន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៣ ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប ដើម្បី​សាកសួរ​ករណី​ធ្វើឱ្យ​បាត់​ប្រេង​ចំនួន​១៩,៤០៨ លីត្រ រួច​នគរបាល​ប៉ុស្ដិ៍​កា​កាប បានប្រគល់​បន្ត​ឱ្យ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ ​ឈ្មោះ គឺ ឡៃ​ស៊ា​ប បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១២ ក្រុមហ៊ុន អិ​ល អេ​ច អ បាន​ដឹក​ប្រេង​ចំនួន​១៨,៩៦៦០​លីត្រ ទៅ​ស្ថានីយ៍​ប្រេង​ស្ថិតក្នុង ភូមិ​វាល​វង្ស ឃុំ​អំពិល​ក្រោម ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដោយ​ឱ្យឈ្មោះ សែម សឿន និង ឈ្មោះ ជា សុជាតិ ជា​អ្នកលក់ ហើយ​អ្នក​ទាំង​២​បាន​លក់​ប្រេង​បាន​ចំនួន ១៦,៧៧៥២ លីត្រ ។​

​ក្នុង​របាយការណ៍​គឺ​ខុសពេល​ដែល​ស្តា​ស្តុក ទើប​ធ្វើឱ្យ​ខាង​ក្រុមហ៊ុន​មានការ​សង្ស័យ ក៏បាន​ឱ្យ​តំណាង​ក្រុមហ៊ុន​ចុះទៅ​ត្រួតពិនិត្យ​ស្តុក​ប្រេង គឺ​នៅសល់តែ​ប្រេង​ចំនួន ២៥០០​លីត្រ ហើយ​ក្នុងពេល​បូកសរុប​គឺ​បាន​បាត់​ប្រេង​ចំនួន ១៩,៦០៨​លីត្រ រួច​ខាង​ក្រុមហ៊ុន​បាន​ហៅ​បុរស​ទាំង​២​នាក់​ឱ្យមកធ្វើ​ការដោះស្រាយ ដោយ​ពួកគេ​បាន​ទទួលស្គាល់ថា​ពិតជា​ធ្វើឱ្យ​បាត់​ប្រេង​ជិត​២​ម៉ឺន​លីត្រ​មែន​។ ប៉ុន្តែ​ពួកគេ​ពុំមាន​ល​ទ្ឋ​ភាព​សង​ទេ ៕

kc1

 

Leave a Reply

(*) Required, Your email will not be published