រថយន្ត​ធុន​ធំ កិន​បុរស​ម្នាក់​ស្លាប់ នៅ​ពញាឮ​

, , Leave a comment

​ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​រថយន្ត​ធុន​ធំ​កិន​ស្លាប់​ភ្លាមៗ កាលពី​វេលា ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៣ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្ដាល ទល់មុខ​សាលាបឋមសិក្សា​ពោធិ៍​មង្គល ។​ គ្រោះថ្នាក់​ចរាចរ​ណ៏​បង្កឡើង​ដោយ​រថយន្ត​ប៊ី​សុ​យ​ប៊ី​ស៊ី ពណ៌​ស​ឆ្នូត​ខៀវ ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A0378 ជា​ប្រភេទ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​បើក​ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បួ​ង បាន​បុក​ម៉ូតូ​សង់​កូរ៉េ​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក​.០១០៤​ភព​.១ ដែល​ជិះ​ក្នុងទិសដៅ​ស្របគ្នា​។ អ្នកបើកបរ​ម៉ូតូ​ត្រូវ​រថយន្ត​កិន​ពាក់កណ្ដាល​ខ្លួន​សំប៉ែត​មួយ​កំណាត់​ខាងលើ​ស្លាប់​ភ្លាមៗ  ។ ឃើញ​ហេតុ​ការ​ណ៏​មិន​ស្រួល​រថយន្ត​បង្ក​បាន​បើក​រត់​ជាង​១​គីឡូម៉ែត្រ តៃកុង​ក៏​អែប​រថយន្ត​ក្បែរ​ចិញ្ចើមផ្លូវ ហើយ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​តែម្ដង ។​

សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង​កន្លែងកើតហេតុ រួច​អូស​រថយន្ត​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ពញាឮ ។ ចំណែក​សាកសព​ត្រូវបាន​ទំនាក់ទំនង​ទៅកាន់​ក្រុមគ្រួសារ​ដើម្បី​ឲ្យ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។​ ទាក់ទង​ករណីនេះ​បើតាម​ប្រភពពី​សមត្ថកិច្ច​ជំនាញ​ឲ្យ​ដឹងថា តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ​មិនមែន​រថយន្ត​ជា​អ្នក​បុក​ទេ គឺ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​ប្រជាព​រដ្ឋ ថា បុរសរងគ្រោះ​ស្រវឹងស្រា បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ ខណៈ​មកដល់​កន្លែងកើតហេតុ ទំនងជា​គាត់​ដួល​ខ្លួនឯង ហើយ​រថយន្ត​មកពី​ក្រោយ​ក៏​កិន​តែម្ដង ។ ចំណែក​ម៉ូតូ​មិន​ទទួលរង​ការខូចខាត​ទេ ៕

sn1

 

Leave a Reply

(*) Required, Your email will not be published