រ៉ឺ​ម៉ក​កង់​ ៣ បុក​បែក​ស្តុ​ប​រថយន្ត​ហើយ ហៅ​គ្នា​មករក​រឿង​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កង់​៣​មាន​គ្នា ៥-៦ នាក់​បាន​ព្រួត រករឿង​អ្នកបើកប​រថយន្ត គ្រា​ដែល​រ៉ឺម៉ក​នោះបាន​បើក​កៀរ​រថយន្ត​ពីក្រោយ និង​ធ្វើ​ឲ្យ​បែក​ស្តុ​ប ហើយ​ម្ចាស់​រថយន្តបាន​ទារ​សំណង​១​រយ​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការខូចខាត​នោះ ។​ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៨  និង​២០​នាទី​យប់​ថ្ងៃទី​០៨ ខែសីហា ឆ្នា​២០១៣ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​ក្រុមទី​២៧ ភូមិ ៤ ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន ។​

សាក្សី​បាន​និយាយថា គេ​ឃើញ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​មួយគ្រឿង បើកបរ​ដោយ​បុរស​ម្នាក់ ក្នុងស្ថានភាព​ស្រវឹង ក្នុងទិសដៅ​ពី​លិចទៅ​កើត ក៏​រេ​ចង្កូត​ទៅ​កៀរ​រថយន្ត ហៃ​ប្រ៊ី​ដ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T 0396  ដែល​បើក​ក្នុងទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​រយះ​ពីក្រោយ និង​បែក​ស្តុ​ប​ផ្នែក​ខាងស្ដាំ។​

ក្រោយពី​កើតហេតុ ម្ចាស់​រថយន្ត​បានទាមទារ​សំណង​១​រយ​ដុល្លារ ប៉ុន្តែ​ភាគី​រ៉ឺម៉ក​មិន​ត្រឹមតែ​ពុំមាន​សំណង​ឲ្យ​ទេ ថែមទាំង​បាន​ទូរ​សព្ទ​ហៅ​គ្នីគ្នា​ជា​អ្នករត់​រ៉ឺម៉ក​៥-៦​នាក់ មករក​រឿង​ថែម​ទៀតផង ។​

ដោយ​ការនិយាយ​មិនត្រូវ​គ្នា ត្រូវបាន​សមត្ថកិច្ច​ចុះទៅ​វាស់វែង​នាំ​ទាំង​រថយន្ត និង​រ៉ឺម៉ក​កង់​៣ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ ៕

 

 

Leave a Reply

(*) Required, Your email will not be published