អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​ឆាបឆេះ​អាកាសយានដ្ឋាន​កេនយ៉ា

, , Leave a comment

​​អ្នក​ធ្វើ​ដំណើរ​ទូទាំង​ទ្វីប​អាហ្វ្រិក​នឹង​ប្រឈម​ការ​ពន្យារ​ពេល​ធ្វើ​ដំណើរ​ដោយសារ​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​ឆាបឆេះ​អាកាសយានដ្ឋាន​ធំ​មួយ​​នៅ​រដ្ឋធានី Nairobi ​ប្រទេស​កេនយ៉ា។ ​អ្នក​ដំណើរជាច្រើន​រយ​នាក់​ត្រូវ​បាន​គេ​បញ្ជូន​ចេញ​ក្រៅ​អាកាសយានដ្ឋាន​ Jomo Kenyatta Inernational Airport (JKIA)។ ​​ទោះ​ជា​យ៉ាង​ណា ​ដំណើរការ​យន្តហោះ​ដឹកទំនិញ ​​និង​សេវាកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​បាន​បើក​ឲ្យ​ប្រើប្រាស់​វិញ ​បើ​ទោះ​ជា​ជើង​ហោះហើរ​ជា​ច្រើន​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អាកាសយានដ្ឋាន​ក្នុង​តំបន់​ផ្សេង​ទៀត​ក៏​ដោយ។ ​អាជ្ញាធរ​កេនយ៉ា​បាន​រាយការណ៍​ថា ​មិន​មាន​ជន​រងគ្រោះ​ណា​ម្នាក់​ស្លាប់​ ឬ​របួស​​នៅ​ក្នុង​ឧបទ្ទវហេតុ​នោះ​ទេ ​ហើយ​ការ​ពន្លត់​បាន​បញ្ចប់​ដោយ​ជោគជ័យ។ ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ​ខណៈ​មន្ត្រី​សន្តិសុខ​​និយាយ​ថា ​​ពួកគេ​រង់ចាំ​ឲ្យ​មាន​ការ​ពិនិត្យ​ល្អិតល្អន់​ជាមុន​សិន​ មុន​នឹង​ទាញ​ការ​សន្និដ្ឋាន។ តាម​សម្ដី​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​សារព័ត៌មាន​ BBC ​ថា ​អាកាសយានដ្ឋាន​ខាង​លើ​មាន​ស្ថានភាព​ចាស់​ និង​ចង្អៀត។

1 1 (1) 1 (2) 1 (3) 1 (4) 1 (5)

 

Leave a Reply

(*) Required, Your email will not be published