ជន​សង្ស័យ​២នាក់​ឆក់​ខ្សែ​ក​បាន​សម្រេច​បើក​ម៉ូ​តូ​ជ្រុល​ទៅ​បុក​ម៉ូ​តូ​កង់​បី​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​

, , Leave a comment

រាជធានីភ្នំពេញ​ ​៖ យុ​វ​ជន​២នាក់​ធ្វើ​ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​ពី​ស្ដ្រី​ម្នាក់​បាន​សម្រេច​ ​ហើយ​ព្យាយាម​បើក​ម៉ូ​តូ​គេច​ ​ខ្លួន​ ​ខណ្ឌ​ត្រូវ​នគរបាល​ខណ្ឌ​៧មក​រា​ដេញ​ពី​ក្រោយ​ ​ហើយ​បាន​ជ្រុល​ទៅ​បុក​ម៉ូ​តូ​កង់​បី​ ​ក៏​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​ ​កាល​ពី​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា​ ​ឆ្នាំ​២០១៣  នៅ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​១០៩ សង្កាត់​មនោ​រម្យ​ ​ខណ្ឌ​៧មក​រា​។​

 

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​ ​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​ទាំង​២នាក់​ ​មាន​ឈ្មោះ​ទី​១-សុខ​ ​សុ​ទ្ធា​ អាយុ​២៥ឆ្នាំ​ ​គ្មាន​មុខ​របរ​ពិត​ប្រាកដ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ​ ​ខណ្ឌ​មាន​ជ័យ​ ​និង​ទី​២-ឈ្មោះ​ ​ធី​ ​សុ​ដែ​ត​ ​អាយុ​២៥ឆ្នាំ​ ​មុខ​របរ​មិន​ពិត​ប្រាកដ​ ​ស្នា​ក់​នៅ​ផ្ទះ​ជួល​សង្កាត់​ទួល​ស​ង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ​ជិះ​ម៉ូ​តូ​ធ្វើ​សកម្មភាព​១គ្រឿង​ម៉ា​ក​អាយ​ខន​ ​ពណ៌​ខ្មៅ​លាយ​ក្រហម​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​1AH-1800។ ជន​រង​គ្រោះ​ឈ្មោះ​ ​លី​ម​ ​វណ្ណ​រី​ ​អាយុ​១៩៨២ មុខ​របរ​គ្រូ​បង្រៀន​នៅ​វិទ្យា​ល័​យ​ជា​ ​ស៊ី​ម​ ​សាមគ្គី​ ​ធ្វើ​ដំណើរ​តាម​ម៉ូ​តូ​ម៉ា​ក​ស្មា​ស់​ ​។

 

ប្រភព​ដដែល​បាន​ប​ន្ដ​ថា​ ​ជន​សង្ស័យ​ទាំង​ពីរ​បាន​ឆក់​ខ្សែ​ក​ពី​ជន​រង​គ្រោះ​នៅ​ចំណុច​ដេ​អិ​ន​ ​តាម​ប​ណ្ដោ​យ​ផ្លូវ​សហ​ ​ព័ន្ធ​រុ​ស្ស៊ី​ ហើយ​បើក​ម៉ូ​តូ​គេច​តាម​ប​ណ្ដោ​យ​ផ្លូវ​កម្ពុ​ជា​ ​រហូត​មក​ដល់​ផ្លូវ​លេខ​១០៩ ជន​សង្ស័យ​បាន​បើក​ម៉ូ​តូ​ជ្រុល​ ​ទៅ​បុក​នឹង​រ៉ឺ​ម៉ក​កង់​បី​ដួល​ ​ទើប​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​តែ​ម្ដង​ ​។ បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​សមត្ថ​កិច្ច​នាំ​ខ្លួន​មក​សាកសួរ​នៅ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧មក​រា​ ​ដើម្បី​កសាង​ ​សំណុំ​រឿង​ចាត់​ការ​ប​ន្ដ​តាម​នីតិ​វិធី​ ​។ ចំណែក​វត្ថុ​តាង​ខ្សែ​ក​ត្រូវ​ប្រគល់​ជូន​ម្ចាស់​វិ​ញ​ ៕

photo-3(32)

 

Leave a Reply

(*) Required, Your email will not be published